សម្ភារៈប្រើប្រាស់បំរើដល់វិស័យសុខាភិបាល រួមនឹងគ្រឿងឧបភោគ បរិភោគ ត្រូវបានប្រគល់ជូនដល់អាជ្ញាធរខេត្តកំពង់ស្ពឺ ដើម្បីទុក ចែកចាយបន្តដល់កន្លែងធ្វើចត្តឡីស័ក និងមណ្ឌលសម្រាក ព្យាបាលអ្នកជំងឺកូវីដ-១៩

អត្ថបទដោយ៖
ជា សេឌី

ដើមី្បចូលរួមទ្រទ្រង់ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំង បង្កាទប់ស្កាត់ជម្ងឺកូវិដ១៩ ជាមួយរាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរខេត្តកំពង់ស្ពឺ ក្នុងការរួមគ្នាកាត់ផ្តាច់ខ្សែចម្លងជម្ងឺកូវិដ១៩ កាលពីរសៀលថ្ងៃទី ០៤ ខែកក្កដា ឆ្នាំ២០២១ នៅអាគាររដ្ឋបាលសាលាខេត្តកំពង់ស្ពឺ ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម វ៉ី សំណាង គណៈអភិបាល ខេត្តកំពង់ស្ពឺ ​បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់ ទទួល សម្ភារៈមួយចំនួនរបស់គណៈកម្មាធិការប្រឆាំងកូវីដ-១៩ ខេត្ត ដើម្បីចូលរួមចែកចាយបន្ត នូវសំភារៈ គ្រឿងឧបភោគ បរិភោគទាំងនោះ ទៅដល់កន្លែងធ្វើចត្តឡីស័ក និងមណ្ឌលសម្រាកព្យាបាលអ្នកជំងឺកូវីដ-១៩ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅទូទាំងខេត្ត ។

ឯកឧត្តម វ៉ី សំណាង បានធ្វើការថ្លែងអំណរគុណដល់ទឹកចិត្តដ៏សប្បុរសធម៌ របស់អស់លោក លោកស្រី ជាសប្បុរសជន ដែលបានផ្តល់ជូននូវសម្ភារៈបម្រើការក្នុងការប្រយុទ្ធប្រឆាំង បង្កា ទប់ស្កាត់ជម្ងឺកូវិដ១៩ ដល់ ឯកឧត្តម ដើម្បីចែកចាយបន្តដល់កន្លែងធ្វើចត្តឡីស័ក និងមណ្ឌលសម្រាកព្យាបាលអ្នកជំងឺកូវីដ-១៩ ។​

ឯកឧត្តម  សូមកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះអស់លោក ដែលចំណាយពេលវេលា ក្នុងការចូលរួម និងជាពិសេសសមាគមស្បែកជើងកម្ពុជា ដែលមានលោកឧកញ៉ា លី ឃុនថៃ ជាប្រធានសមាគម ដែលផ្ដល់ជាសម្ភារៈ រួមមាន÷ សម្លៀកបំពាក់ក្រុមគ្រូពេទ្យចំនួន ២០០០កម្លេរ -ម៉ាសចំនួន ១២៥០០ ប្រអប់ -ថ្នាំព្យាបាលជំងឺកូវីដ១៩ ចំនួន៤០០ប្រអប់  រួមនឹងសម្ភារៈប្រើប្រាស់បំរើដល់វិស័យដល់សុខាភិបាលជាច្រើន    ទៀត។

ឯកឧត្តម វ៉ី សំណាង ក៏បានជម្រាបជូន ដល់សប្បុរសជន ផងដែរថា ក្នុងករណីដែលប្រទេសកម្ពុជាយើង បានកំពុងជួបនូវវិបត្តិជម្ងឺកូវិដ១៩នេះ អាជ្ញាធរខេត្ត បានផ្តល់នូវ ស្បៀង សម្ភារៈ ឧបករណ៍ប្រើប្រាស់ ជូនទៅតាមបណ្តាក្រុង ស្រុក រួមទាំងគ្រឿងឧបភោគ បរិភោគ ក្នុងការផ្គត់ផ្គង់ដល់បងប្អូនដែលបានវិលមកពីក្រៅប្រទេស និង បងប្អូនជួបនូវហានីភ័យខ្ពស់នៃជម្ងឺកូវិដ១៩ ដែលកំពុងធ្វើចត្តាឡីស័កនៅតាមមណ្ឌល និងនៅក្នុងតំបន់បិទខ្ទប់ជាបណ្តោះអាសន្ន នៅតាមភូមិ ឃុំ សង្កាត់ផងដែរ  ។

ឯកឧត្តម អភិបាលខេត្ត ក៏សូមសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ សូមមានការអត់ធ្មត់ និងយោគយល់ដល់រដ្ឋបាលខេត្ត ដែលបានធ្វើការបិទខ្ទប់នៅក្នុងតំបន់ដែលបងប្អូនរស់នៅ និងសូមស្នើឱ្យបងប្អូនប្រជាពលរដ្ឋត្រូវអនុវត្ត ៣កុំ ៣ការពារ តាមការណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសពីរាជរដ្ឋាភិបាលកម្ពុជា ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩៕ ម៉ុន​សំអាត

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner