មនុស្សស្លាប់ព្រោះកូវីដ១៩នៅថៃ ៥០នាក់ទៀត ឆ្លងថ្មីជាង៦ពាន់នាក់
អាជ្ញាធរសុខាភិបាលថៃ នៅថ្ងៃទី៥ កក្កដា ២០២១នេះបានឲ្យដឹងថា ២៤ម៉ោងចុងក្រោយមកនេះ មានមនុស្ស៥០នាក់បានស្លាប់បន្ថែមទៀត ដោយសារតែជំងឺកូវីដ១៩ និងឆ្លងថ្មីជាង៦ពាន់នាក់ទៀត។
ប្រភពថា ករណីឆ្លងថ្មីចំនួន៦១៦៦នាក់ទៀត ធ្វើឲ្យចំនួនឆ្លងសរុបនៅប្រទេសថៃកើនដល់ជិត២៩ម៉ឺននាក់ហើយ រីឯអ្នកស្លាប់កើនដល់២២៧៦នាក់ បន្ទាប់ពីស្លាប់ថ្មី៥០នាក់។
ប្រភពបានឲ្យដឹងដែរថា ក្នុងចំណោមករណីឆ្លងថ្មីៗ ក៏នៅតែមានអ្នកឆ្លងក្នុងពន្ធនាគារជិត១០០នាក់ផងដែរ៕
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ