ខ្ញុំស្រឡាញ់មាតុភូមិខ្ញុំ

អត្ថបទដោយ៖
AMS

និពន្ធទំនុកច្រៀង ៖ ជួប ប៉ារីស៍
និពន្ធទំនុកភ្លេង ៖ សួង ទិតធានី (គ្រូបា)
ច្រៀងដោយ ៖ ង៉ែត សុរង្សី

១. ដែនកម្ពុជា មាតុភូមិខ្ញុំ ល្អស្រស់ផូរផង់ ដូចពេជ្រចរណៃ រស្មីរំលេច កិត្តិសព្ទប្រពៃ វប្បធម៌ល្បាញ ល្បីពេញផ្ទៃសកល។

២. ប្រាសាទអង្គរ សូរល្បីខ្ទរខ្ទារ ឯព្រះវិហារ នាមជាតិតម្កល់ ចម្លាក់ប្រណិត នឹកស្មានមិនដល់ ដូនតាបន្សល់ ដល់ខ្មែរគ្រប់គ្នា។

R. ធម្មជាតិល្អស្រស់ សម្រស់ស្រុកយើង ព្រៃភ្នំខាងជើង និរតីបូព៌ា បឹងទន្លេសាប ស្រស់ស្អាតសោភា ចូរខ្មែរគ្រប់គ្នា ម្នីម្នារក្សា។

៣. ខ្ញុំសែនស្រឡាញ់ មាតុភូមិខ្ញុំ ពេលបច្ចុប្បន្ន ឧត្តមថ្លៃថ្លា មានសន្តិភាព ពេញផ្ទៃខេមរា ខ្ញុំសូមសច្ចា ស្នេហាលុះក្ស័យ៕

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner