វេជ្ជបណ្ឌិតចិនអំពាវនាវអោយចាក់វ៉ាក់សាំងរបស់ចិន ព្រោះវាមានប្រសិទ្ធភាពការពារវីរុសកូវីដ-១៩បម្លែងថ្មី Delta បាន (មានវីដេអូ)

ចិន៖ លោកវេជ្ជបណ្ឌិត ចុង ណានសាន អគ្គទីប្រឹក្សាផ្នែកវេជ្ជសាស្ត្ររបស់រដ្ឋាភិបាលចិនបានអះអាងថា វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលផលិតដោយប្រទេសចិន អាចមានប្រសិទ្ធភាពប្រឆាំង និងការពារវីរុសបម្លែងថ្មី Delta ដែលត្រូវបានរកឃើញដំបូងនៅប្រទេសឥណ្ឌាបាន ។

លោកវេជ្ជបណ្ឌិត ចុង ណានសាន គឺជាអគ្គទីប្រឹក្សាផ្នែកវេជ្ជសាស្ត្ររបស់រដ្ឋាភិបាលចិន លោកត្រូវបានប្រជាជនចិនទទួលស្គាល់ថា ជាវេជ្ជបណ្ឌិតដ៏ជំនាញក្នុងការដឹកនាំប្រឆាំងជំងឺកូវីដនៅក្នុងប្រទេសចិន ។ បើតាមលោកវេជ្ជបណ្ឌិត ចុង ណានសាន ការចាក់វ៉ាក់សាំងចិន វាមានប្រសិទ្ធិភាពក្នុងការការពារការឆ្លង និង ការកើតជំងឺកូវីដ១៩ ហើយវាក៏មានប្រសិទ្ធិភាពផងដែរ ក្នុងការការពារជំងឺរលាកសួត និង ការពារកុំឲ្យឈានទៅដល់ការឈឺធ្ងន់ធ្ងរ ។

អគ្គទីប្រឹក្សាផ្នែកវេជ្ជសាស្ត្រចិនរូបនេះបានសង្កត់ធ្ងន់ទៀតថា ដោយផ្នែកលើមូលហេតុខាងលើនេះ គួរតែចាក់វ៉ាក់សាំងចិនដោយទុកចិត្ត ពីព្រោះវាថែមទាំងមានប្រសិទ្ធិភាពក្នុងការការពារ និងប្រឆាំងជាមួយវីរុសកូវីដ១៩បម្លែងថ្មី Delta បាន ថែមទៀតផង ៕ ប្រភព៖ CCTimes

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner