ម៉ាឡេស៊ី 🇲🇾 ចងទង់ពណ៌សនៅមុខផ្ទះជាច្រើន ខណៈប្រជាជនរាប់ពាន់នាក់បានស្រែករកជំនួយស្បៀងអាហារ និងជំនួយផ្សេងទៀត កំឡុងពេលបិទខ្ទប់

អត្ថបទដោយ៖
AMS OneMinute

ម៉ាឡេស៊ី 🇲🇾 ចងទង់ពណ៌សនៅមុខផ្ទះជាច្រើន ខណៈប្រជាជនរាប់ពាន់នាក់បានស្រែករកជំនួយស្បៀងអាហារ និងជំនួយផ្សេងទៀត កំឡុងពេលបិទខ្ទប់ដោយសារការរាតត្បាតនៃជំងឺកូវីដ១៩។ នេះបើតាម SCMP ថ្ងៃទី៤ កក្កដា។

ផ្តើមចេញពីការឃោសនាតាមបណ្តាញសង្គម យុទ្ធនាការទង់សនេះ បញ្ជាក់ច្បាស់បំផុតអំពីភាពដុនដាបនៃសេដ្ឋកិច្ចរបស់ប្រជាជនម៉ាឡេស៊ី ទោះបីនាយករដ្ឋមន្រ្តី លោក Muhyiddin Yassin បានមានចំណាត់ការចំពោះវិបត្តិសុខភាពសាធារណៈនេះក៏ដោយ។

“ស្រ្តីមានផ្ទៃពោះបរិភោគអាហារតែ១ពេលប៉ុណ្ណោះក្នុងមួយថ្ងៃ ដើម្បីឱ្យកូនៗរបស់ខ្លួនបានបរិភោគគ្រប់គ្រាន់។”

តារាល្បីៗ ផ្សារទំនើបនានា រួមទាំងសមាជិកសភានៃក្រុមប្រឆាំងផងដែរ បានឆ្លើយតបនឹងបញ្ហានេះ តាមរយៈការរួមដៃគ្នាបង្កើតកម្មវិធីផ្តល់អាហារ និងជំនួយដល់គ្រួសារខ្វះខាត។

ប្រភព៖ SCMP

ads banner