កូវីដ១៩៖ វៀតណាមឆ្លងប្រចាំថ្ងៃដ៏ច្រើនបំផុត

ទីភ្នាក់ងារសារព័ត៌មាន VietNam News នៅយប់ថ្ងៃចន្ទ ទី០៥ ខែកក្កដា ឆ្នាំ២០២១ បានចេញផ្សាយថា ក្រសួងសុខាភិបាលវៀតណាមបានរកឃើញករណីឆ្លងថ្មីៗប្រចាំថ្ងៃននៃជំងឺកូវីដ១៩ រហូតដល់១១០២ករណី ដែលវាជាតួលេខឆ្លងប្រចាំថ្ងៃច្រើនបំផុតមិនធ្លាប់មាន សម្រាប់ប្រទេសនេះ។

តួលេខករណីឆ្លងប្រចាំថ្ងៃខ្ពស់បំផុតដែលវៀតណាមធ្លាប់បានប្រកាសកន្លងមកគឺ កាលពីថ្ងៃទី០៣ ខែកក្កដា មានចំនួន៩២២នាក់។

វៀតណាមក៏រកឃើញអ្នកស្លាប់ថ្មីដោយសារជំងឺនេះចំនួន០៤នាក់ទៀតផងដែរ។ សរុបមកវិញ គិតត្រឹមថ្ងៃចន្ទនេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសកើនដល់ចំនួន ២១,០៣៥នាក់ ក្នុងនោះស្លាប់៩០នាក់៕

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner