កម្លាំងមីយ៉ាន់ម៉ាសម្លាប់​​ពលរដ្ឋខ្លួនចំនួន​​ ២៥ នាក់

សុខ ស្រីលុច

កាលពីថ្ងៃអាទិត្យ ទី ៤ កក្កដាប្រព័ន្ធផ្សព្វផ្សាយមីយ៉ាន់ម៉ាបានផ្សាយថា កងកម្លាំងសន្តិសុខមីយ៉ាន់ម៉ាបានសម្លាប់មនុស្សយ៉ាងតិច ២៥ នាក់កាលពីថ្ងៃទី ២​ កក្កដានៅក្នុងការប្រឈមមុខដាក់គ្នាជាមួយក្រុមប្រឆាំងរបបយោធានៅតំបន់ Sagaing ។

យុវជនមកពីកងកំលាំងការពារប្រជាជនមូលដ្ឋានដែលបង្កើតឡើងដើម្បីប្រឆាំងនឹងរបបយោធាបានកាន់កាប់មុខតំណែងដើម្បីប្រឈមមុខជាមួយយោធា ។ យោងតាមការស្រង់សម្តីរបស់សារព័ត៌មាន Reuters ជនជាតិមីយ៉ាន់ម៉ាម្នាក់បាននិយាយថា សាកសពសរុប ២៥ ត្រូវបានប្រមូលបន្ទាប់ពីមានការប្រយុទ្ធគ្នារវាងភាគីទាំងពីរ។

កម្លាំងការពារប្រជាជនដេប៉ូគីនបាននិយាយនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនថាសមាជិក ១៨ នាក់ត្រូវបានសម្លាប់និង ១១ នាក់រងរបួស។

អ្នកនាំពាក្យយោធាមិនបានធ្វើការអត្ថាធិប្បាយទាក់ទងនឹងអំពើហឹង្សានៅក្នុងតំបន់ Sagaing ឡើយ។

https://www.reuters.com/world/asia-pacific/myanmar-forces-kill-25-raid-town-resident-media-say-2021-07-04/

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner