ក្រុមហ៊ុនផលិតឱសថរបស់ឥណ្ឌានឹងផ្គត់ផ្គង់វ៉ាក់សាំង COVID-19 រាប់លានដូសដល់ប្រទេសអង់គ្លេស

ឥណ្ឌា៖ ក្រុមហ៊ុនផលិតឱសថ Wockhardt Ltd របស់ឥណ្ឌា នឹងផ្គត់ផ្គង់ វ៉ាក់សាំង COVID-19 ចម្រុះច្រើនលានដូសដល់អង់គ្លេស ក្នុងនោះរាប់បញ្ចូល ទាំងវ៉ាក់សាំងមួយ ដែលអភិវឌ្ឍន៍ដោយសាកលវិទ្យាល័យ AstraZeneca និង Oxford នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០ ។

បើតាមក្រុមហ៊ុនផលិតឱសថរបស់ឥណ្ឌានេះ ខ្លួនបានបម្រុងទុកនូវសមត្ថភាពបំពេញ និងបញ្ចប់ ដែលជាជំហានចុងក្រោយ នៃការដាក់វ៉ាក់សាំងទៅក្នុងបំពង់ ឬសឺរ៉ាំង និងវេចខ្ចប់វ៉ាក់សាំងទាំងនោះ ដែលជាផ្នែកមួយ នៃកិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលអង់គ្លេស។

ស្របពេលជាមួយគ្នានោះដែរ រដ្ឋាភិបាលអង់គ្លេសក៏បានរក្សាទុកខ្សែសង្វាក់ផលិតកម្ម បំពេញ និងបញ្ចប់ នៅឯសាខាក្រុមហ៊ុនបុត្រសម្ព័ន្ធ Wockhardt ក្នុងទីក្រុងរិចហ៊ែម ប្រទេសវែល ផងដែរ សម្រាប់ការប្រើប្រាស់ផ្តាច់មុខ ក្នុងរយៈពេល១៨ខែទៀត ដើម្បីធានាដល់ការផ្គត់ផ្គង់ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner