ស្ងាត់ៗកីឡាការិនី ក្បាច់គុនរូបស្រស់ គង់ ម៉ូណាជេសស៊ីកា ក្លាយជាតួសម្ដែងរឿង

គង់ ម៉ូណាជេសស៊ីកា គឺជា កីឡាការិនី ក្បាច់គុន ហាប់គីដូ ដែលមានប្រភពមកពីប្រទេស កូរ៉េ ប្រភេទខ្សែក្រវ៉ាត់ ខ្មៅមួយរូប ដែលមានសមត្ថភាពខ្ពស់ ។ យ៉ាងណាមិញថ្មីៗនេះ យុវតីរូបស្រស់ ដែល មានចិត្តស្រលាញ់សិល្បៈផងនោះ បានវិវត្តខ្លួនជាតារាសម្ដែង តាមរយៈការបង្ហាញវត្តមាន ក្នុង ឃ្លីបវីដេអូខ្លី គឺរឿង«គំនុំចាស់» ជាមួយ នឹងរៀមច្បងតារាសម្ដែងផ្សេងៗទៀត ។

គង់ ម៉ូណាជេសស៊ីកា បានទាក់ចិត្តអ្នកទស្សនា ឱ្យមានការចាប់អារម្មណ៍ ទៅលើ សម្រស់ដ៏ស្រស់សោភា និងសមត្ថភាព ថត ឈុតឆាក វាយតប់ បានយ៉ាងល្អ និងស្ទាត់ជំនាញ ព្រោះតែមានមូលដ្ឋានជា កីឡាការិនី ក្បាច់គុន ស្រាប់ បានធ្វើឱ្យឈុតវាយតប់ ដែលយុវតីរូបនេះ សម្ដែងបានយ៉ាងល្អ ។


គួរជម្រាប់ផងដែលថា ភាពយន្ត ខ្លី «គំនុំ ចាស់ » នេះគឺជារឿងបុរាណ បែបវាយតប់ ដែលមានការ ចូលរួមសម្ដែង ពីលោក សុខ ដែន កញ្ញា អាំង សុជាតា នាយ លុច ជាតារាកំប្លែង និង តារាប្រុស ស្រី ជាច្រើនរូបទៀតផងដែរ ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner