កីឡាករវាយកូនបាល់ Roger Federer និង Novak Djokovic បន្តទៅវគ្គ ១/៤ នៅព្រឹត្តិការណ៍ Wimbledon ២០២១

អត្ថបទដោយ៖
សារ៉ាន ទីងី

ម្ចាស់ជើងឯក ៨ សម័យកាល Roger Federer បានតាមពីក្រោយកីឡាករ Novak Djokovic ដែល​​បានឈានទៅវគ្គ ១/៤ ក្រោយឆ្លងកាត់ ១៦ ការប្រកួត ។ Djokovic វ័យ ៣៤ ឆ្នាំបានបន្តការ​ប្រជែង​​ពានរង្វាន់ Grand Slam លើកទី ២០ ជាមួយនឹងជ័យជម្នះ ៦-២ ៦-៤ និង ៦-២ លើកីឡាករ Cristian Garin របស់ ឈីលី។

Roger Federer ដែលកាន់កំណត់ត្រាជាមួយ Rafael Nadal ក្រោយមកឈ្នះ ៧-៥ ៦-៤ ៦-២ ទល់​នឹង Lorenzo Sonego របស់អ៊ីតាលី ។ កីឡាករស្វ៊ីសរូបនេះនឹងត្រូវជួបជាមួយនឹងកីឡាករលំដាប់ទី ២ Daniil Medvedev ឬកីឡាការិនីប៉ូឡូញ Hubert Hurkacz ។ Medvedev របស់រុស្ស៊ី​បាននាំ​មុខ​គូរ​ប្រជែង​​ក្នុងលទ្ធផល ៦-២ ៦-៧ (២-៧) ៦-៣ ៣-៤ ដោយត្រូវ បានបង្ខំឲ្យ ចាកចេញពីទីលានខាងក្រៅ ដោយ​សារតែមានភ្លៀងធ្លាក់ជាប់រហូត។ Djokovic នឹងត្រូវប្រកួតជាមួយ Marton Fucsovics នៅវគ្គ ៨ ក្រុម​ចុងក្រោយ បន្ទាប់ ពីកីឡាករ ហុង​គ្រី​បានផ្តួល Andrey Rublev របស់រុស្ស៊ី ៕

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner