រ៉ូណា​ល់ដូ ​នៅតែ​មាន​ភាគរយ​ច្រើន​ ​បាន​ស្បែកជើង​មាស​ ​E​uro 2020

កីឡាករ​ព័រ​ទុ​យ​ហ្គាល់ Cr​i​s​t​i​an​o Ron​a​l​do​ ​នៅតែ​មាន​សង្ឃឹម​ច្រើន​ ​ក្នុង​ការ​ទទួល​បាន​ស្បែកជើង​មាស​ ​សម្រាប់​ការ​ប្រកួត​បាល់ទាត់​អឺរ៉ុប​ ​E​uro 2020 ​Golden​ ​Boot​ ​នេះ​បើ​តាម​ការ​ចេញផ្សាយ​ ​Mar​ca​ ​នា​ថ្ងៃ​ទី​៥​ ​កក្កដា​ ​២​០​២​១​។​

​ពាន​បាល់ទាត់​អឺរ៉ុប​ ​ដែល​ធ្លាប់​បាន​ព​ន្យា​ពេល​១​ឆ្នាំនេះ​ ​ជិត​រក​ឃើញ​ម្ចាស់​ពានរង្វាន់​ហើយ​ ​ដោយ​នៅសល់​តែ​៤​ក្រុម​ចុងក្រោយ​ ​និង​៤​ប្រកួត​ចុងក្រោយ​ប៉ុណ្ណោះ​ (អង់គ្លេស អ៊ីតាលី អេស្ប៉ាញ និងដាណឺម៉ាក)។​

បើ​ទោះបីជា​កីឡាករ​ប្រធាន​ក្រុម​ជម្រើស​ជាតិ​ព័រ​ទុ​យ​ហ្គាល់ ​ពាក់អាវ​លេខ​៧​ ​រូប​នេះ​នឹង​មិន​មាន​វត្តមាន​លេង​បន្ត​ទៀត​ ​ត្បិត​ក្រុម​ខ្លួន​ធ្លាក់​ហើយ​ក្តី​ ​ក៏​រូបគេ​ក៏​ប្រហែលជា​នឹង​ឈ្នះ​បាន​ស្បែកជើង​មាស​ ដដែល។​ ​កាល​ព័រ​ទុ​យ​ហ្គាល់​ប៉ះ​ ​ហុង​គ្រី កន្លងទៅ រ៉ូ​ណា​ល់ដូ ​រក​បាន​២​គ្រាប់​ ពេល​ប៉ះ​បារាំង​ រក​បាន​២​គ្រាប់​ទៀត​ ​និង​ប៉ះ​អាល្លឺម៉ង់​រក​បាន​១​គ្រាប់​ ​ដូច្នេះ​ រ៉ូ​ណា​ល់ដូ ​រក​បាន​៥​គ្រាប់​ ​ហើយ​មិនទាន់​មាន​នរណា​រក​បាន​លើស​ទេ​ ​ប៉ុន្មាន​ប្រកួត​ដូចគ្នា​នេះ​។​ ​យ៉ាងណាក៏ដោយ​ ​កីឡាករ​អាល្លឺម៉ង់​ ​Pat​r​i​k S​chick​ ​រក​បាន​៥​គ្រាប់​ដែរ​ ​តែ​ រ៉ូ​ណា​ល់ដូ ​នៅតែ​នាំមុខ​ភាគរយ​ ​ព្រោះ​កីឡាករ​រូប​នេះ​មាន​១​គ្រាប់​ ​ទទួល​ជំនួយ​ ​មិន​ដូច​ រ៉ូ​ណា​ល់ដូ​ សុទ្ធ​ល្អ​ទាំង​៥​គ្រាប់​៕​

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner