ខេត្តឧត្តរមានជ័យ ឆ្លងថ្មី៨៥នាក់ (Video Inside)

ខេត្តឧត្តរមានជ័យ បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន៨៥នាក់ ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុង ក្រោយនេះ ដែលជាតួលេខថយចុះចំនួន ៣៥នាក់ ធៀបនឹងម្សិលមិញ ដែលបានរកឃើញអ្នកឆ្លងច្រើនរហូតដល់ ១២០នាក់ ។

យោងតាមរដ្ឋបាលខេត្ត ករណីទើបរកឃើញឆ្លងថ្មីនៅថ្ងៃនេះ រួមមាន១០នាក់ ជាករណីឆ្លងនៅ ក្នុង សហគមន៍ និង៧៥នាក់ ជាការឆ្លងលើពលករដែលទើបត្រឡប់មកពីប្រទេសថៃ ។ អ្នកទាំង៨៥នាក់ នោះ ជា ពលរដ្ឋមានអាសយដ្ឋាននៅក្នុងស្រុកអន្លង់វែង ក្រុងសំរោង និងក៏មានពលរដ្ឋមកពីខេត្តដទៃរួមមានខេត្ត បាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តកំពង់ឆ្នាំង ខេត្តកណ្តាល ខេត្តត្បូងឃ្មុំ ខេត្តសៀមរាប ខេត្តព្រៃវែង ខេត្តកំពត ខេត្តកំពង់ធំ ខេត្តក្រចេះ និងរាជធានីភ្នំពេញ ។

ខេត្តឧត្តមានជ័យ គិតត្រឹមថ្ងៃនេះមានអ្នកឆ្លងជំងឺកូវីដ១៩ សរុប មានចំនួន ១ពាន់ ៨នាក់ ក្នុងនោះមានអ្នកជាសះស្បើយចំនួន ១៧៧នាក់ អ្នកកំពុងសម្រាកព្យាបាលចំនួន ៨២៨នាក់ និងមានអ្នកស្លាប់ចំនួន ៣នាក់ ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner