ខេត្តបន្ទាយមានជ័យ ឆ្លងថ្មី១០៦នាក់ (Video Inside)

ខេត្តបន្ទាយមានជ័យ បានរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ១០៦នាក់ ថែមទៀត ក្នុងរយៈពេល ២៤ម៉ោង ចុង ក្រោយនេះ ដែលជាតួលេខកើនខ្ពស់ជាងពីម្សិលមិញចំនួនម្នាក់ ។

យោងតាមរដ្ឋបាលខេត្ត អ្នកទើបរកឃើញ ឆ្លងថ្មីទាំង ១០៦នាក់ នៅថ្ងៃនេះ គឺជាពលរដ្ឋនៅស្រុកអូរជ្រៅ ស្រុកសង្គលបូរី ស្រុកម៉ាឡៃ ស្រុកសិរីសោភ័ណ និងក្រុងប៉ោយប៉ែត ។

ខេត្តបន្ទាយមានជ័យ នៅថ្ងៃនេះ បានព្យាបាលអ្នកជំងឺកូវីដ១៩ អោយជាសះស្បើយចំនួន ២២នាក់ ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner