ខេត្តកំពង់ចាម ឆ្លងថ្មី៤២ និង ស្លាប់៥នាក់ (Video Inside)

ខេត្តកំពង់ចាម រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ៤២នាក់ និងស្លាប់៥នាក់ ក្នុងរយៈពេល២៤ម៉ោងចុង ក្រោយនេះ។ តួលេខនៃការឆ្លងបានថយចុះ៥នាក់បើប្រៀបធៀបនឹងម្សិលមិញ ប៉ុន្តែចំនួនមនុស្សស្លាប់៥នាក់ មានស្មើគ្នានឹងការស្លាប់ពីម្សិលមិញ។

យោងតាមរដ្ឋបាលខេត្ត អ្នកឆ្លងថ្មីទាំងនោះ គឺនៅស្រុកកំពង់សៀម៦នាក់, ស្រុកជើងព្រៃ២នាក់, ក្រុងកំពង់ចាមម្នាក់, ស្រុកស្រីសន្ធរ២នាក់, ស្រុកបាធាយម្នាក់, ស្រុកកងមាស១៩នាក់, ស្រុកព្រៃឈរ៧នាក់ ស្រុកចំការលើ៣នាក់ និងមកពីខេត្តត្បូងឃ្មុំម្នាក់។ ចំណែកអ្នកស្លាប់ទាំង៥នាក់ គឺរួម មាន ស្ត្រី៤នាក់អាយុ៧១ឆ្នាំ, ៦៩ឆ្នាំ, ៥៥ឆ្នាំនិង៤៤ឆ្នាំ។ ចំណែកអ្នកស្លាប់ទី៥ជាបុរសអាយុ៧០ឆ្នាំ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner