ហោរាសាស្រ្តប្រចាំថ្ងៃ១៣រោច ខែបឋមសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥ ត្រូវនឹងថ្ងៃពុធ ទី៧ ខែកក្កដា ឆ្នាំ២០២១

ឆ្នាំជូត  សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះជាពេលវេលាមានអំណោយផលសម្រាប់ការបង្កើនមុខរបរការងារ ការបណ្តាក់ធុន។​ ក្នុងនោះ ចំពោះលោកអ្នកដែលមិន​ពេញចិត្តនឹងកន្លែងការងារបច្ចុប្បន្ន គឺអាចផ្លាសប្តូរបាន និងកុំមានភាពស្ទាក់ស្ទើរឡើយ។ អ្វីដែលអ្នកត្រូវចងចាំគឺ ត្រូវគ្រប់គ្រងចិត្ត និងត្រូវមានវិធីសាស្រ្តសមស្របក្នុងការឆ្លើយតបទៅលើបញ្ហាតិចតួចដែលអាចនឹងកើតឡើងក្នុងកន្លែងការងាររបស់អ្នក។ ក្រៅពីនេះ សូមយកចិត្តទុកដាក់បំពេញកាតព្វកិច្ចផ្លូវការនានាឲ្យបានចប់ចុងចប់ដើម និងកុំចំណាយពេលជាមួយរឿងគ្មានប្រយោជន៍។​

 ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុរាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះមានអំណោយផលសម្រាប់អាជីវកម្ម យ៉ាងខ្លាំង។ ទន្ទឹមនឹងនោះ សូមធ្វើយ៉ាងណាកុំឲ្យមានការខកខានឳកាសប្រមូលទ្រព្យ ដែលនឹងអាចកើតឡើងច្រើននៅរវាងពេលព្រឹក។ ក្នុងនោះដែរ ភាពចម្រើនលូតលាស់ក្នុងថ្ងៃនេះអាស្រ័យទៅលើការតាំងចិត្តរបស់លោកអ្នក សូមព្យាយាមគ្រប់គ្រងស្ថានភាពឲ្យបាន នោះ អ្នកអាចមានទទួលបានយោគជ័យលើសពីការរំពឹងទុក។ ក្នុងនោះដែរ សូមអត់ធ្មត់ ហើយជៀសវាង​ការដោះស្រាយបញ្ហាច្រើនក្នុងពេលតែមួយ។ សូមចងចាំថា ក្នុងពេលនេះអ្នកក៏អាចងាយនឹងទទួល​ឥទ្ធិពលពីខាងក្រៅ​ដោយងាយផងដែរ ដូច្នេះសូមគិតគូរឲ្យម៉ត់ចត់។

ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីលោកអ្នកថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារនានាមានដំណើរការល្អ។ សូមលោកអ្នកចាប់ផ្តើមពិនិត្យ វាយតម្លៃ និងកែប្រែវិធីសាស្រ្តការងារជាថ្មី ដោយសារស្ថានភាពខាង​ក្រៅកំពុងមានភាពប្រែប្រួល។ ក្នុងពេលនេះ ភាគច្រើនអ្នកកំពុងផ្លាស់ប្តូរទិសដៅដ៏ត្រឹមត្រូវ ប៉ុន្តែពេលខ្លះវាមានប្រយោជន៍ក្នុងការគិតគូរពីបទពិសោធន៍របស់មិត្តរួមការងារ ឬដៃគូប្រជែងរបស់អ្នក ហើយព្យាយាមអភិវឌ្ឍន៍វិជ្ជាជីវរបស់ខ្លួនផងដែរ។ សូមចងចាំថា ថ្ងៃនេះកំរិតភាពខ្ជិលច្រអូស និងការធ្វេសប្រហែសមួយចំនួនអាចកើតឡើង ដូច្នេះសូមព្យាយាមបំពេញការងារឲ្យបានចប់ចុងចប់ដើម ហើយមិនត្រូវស្រមើស្រមៃពេកទេ។ ក្រៅពីនេះសូមប្រយ័ត្នក្នុងការជឿទុកចិត្តមនុស្សដោយងាយ។

ឆ្នាំថោះ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ក្នុងពេលនេះសូមកុំខ្ជះខ្ជាយពេលវេលាទៅនិយាយ ឬធ្វើកិច្ចការដែលឥតប្រយោជន៍ ពីព្រោះលោកអ្នកមិនសូវមាន​ពេលវេលាគ្រប់គ្រង​ក្នុងការបំពេញការងារឲ្យបានចប់ដោយងាយស្រួលនោះទេ។ ពេលវេលាបំពេញការងារដែលល្អបំផុតគឺនៅពេលព្រឹក ប៉ុន្តែត្រូវចេះចែកចាយកម្លាំងឲ្យបានសមស្រប។ ក្រៅពីនេះសូមគិតគូរពីការបង្កើនកំរិតវិជ្ជាជីវៈ​ និងការតុបតែងខ្លួនប្រាណជានិច្ច ពីព្រោះលោកអ្នកត្រូវចាកចេញ ប្រឈមនឹងស្ថានភាពខាងក្រៅច្រើន​ ទើបអាចជួយអាជីពរបស់អ្នកឲ្យទទួលបានភាពចម្រើន និងបំពេញបំណងប្រាថ្នារបស់អ្នកបាន។ 

ឆ្នាំរោង ​សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ក្នុងវេលានេះ កុំប្រញាប់ប្រញាលទទួលយកការផ្តល់ជូននានាឡើយ ពីសេសការផ្តល់ជូនពីដៃគូប្រកួតប្រជែងរបស់អ្នក។ សូមព្យាយាមបំពេញការងារដោយពឹងទៅលើសមត្ថភាពរបស់ខ្លួនឯង ប៉ុន្តែលោកអ្នកក៏អាចសុំការពិភាក្សាអំពីអ្នកដទៃបានដែរ គ្រាន់តែធ្វើយ៉ាងណាគិតគូរឲ្យបានវែងឆ្ងាយមុននឹងជឿទុកចិត្ត។ ដោយឡែក លោកអ្នកអាចជួបប្រទះនឹងការចាយវាយ ឬការចល័តធនធានដូច្នេះមិនគួរបណ្តោយឲ្យស្ថានភាពសេដ្ឋកិច្ចរបស់អ្នកប្រឈមនឹងបញ្ហាឡើយ។ អំណោយផលក្នុងពេលនេះ គឺលោកអ្នកអាចរកឃើញដំណោះស្រាយចំពោះផលលំបាកនានា។

ឆ្នាំម្សាញ់ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកស្រុតចុះ។ សូមលោកអ្នកកុំរំពឹងច្រើនពេកទៅលើអាជីពដែលកំពុងដំណើរការក្នុងពេលនេះ ពីព្រោះផលចម្រើនលូតលាស់ហាក់នៅតឹងតែងនៅឡើយ។ ប៉ុន្តែបែជាទទួលបានព្រឹត្តិការណ៍រីករាយជាច្រើនជំនួសវិញ ហើយក៏អាចមានលទ្ធភាពក្នុងការគិតគូរពីគម្រោងផែនការទៅថ្ងៃអនាគតបានផងដែរ។ លោកអ្នកគួរចំណាយពេលវេលាបន្ថែមក្នុងការធ្វើទំនាក់ទំនងជាមួយថ្នាក់លើ ការប្រងើយកន្តើយនឹងធ្វើឲ្យលោកអ្នកដាច់ការទំនាក់ទំនង ហើយពិបាកក្នុងការស្តារឡើងវិញ។ ក្នុងនោះដែរ មិនចាំបាច់ត្រូវពិភាក្សារឿងរ៉ាវទាំងឡាយណាដែលបានកើតមានកន្លងមកនោះទេ។

ឆ្នាំមមី សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។​ រាសីអស់លោកអ្នកល្អជាមធ្យម។ ក្នុងពេលនេះសូមរក្សាស្ថានភាពការងាររបស់អ្នកឲ្យនៅធម្មតាសិន។ ភាពចម្រើនលូតលាស់ និងប្រតិបត្តិការងាយស្រួលគឺអាចមើលឃើញ ប៉ុន្តែវាត្រូវការពេលវេលាបន្ថែមដើម្បីអាចកំណត់ ឬបង្កើនភាពរឹងមាំទៅលើកិច្ចការងារនោះបន្ថែមទៀត។ ប្រសិនបើអ្នកមិនអាចផ្អាក​ការសម្រេច​ចិត្ត ឬការផ្លាស់ប្តូរស្ថានភាពការងារនោះទេ គឺអ្នកអាចប្រឈមនឹងបញ្ហា ប៉ុន្តែប្រសិនបើអ្នកអនុវត្តកិច្ចការនានាទៅតាមគម្រោង នោះមិនមានអ្វីកើតឡើងធ្ងន់ធ្ងរដល់អាជីពរបស់អ្នកទេ។ ចំណុចសំខាន់ដែលត្រូវជៀសវាងក្នុងពេលនេះ គឺរក្សាភាពស្ងប់ស្ងាត់ រស់នៅធម្មតា ហើយបំពេញការងារដែលកំពុងមានក្នុងដៃពេលនេះ។

ឆ្នាំមមែ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។  ថ្ងៃនេះជាពេលអំណោយផលសម្រាប់ការពិភាក្សា ឬចរចាកិច្ចការងារសំខាន់ លោកអ្នកអាចក្លាយទៅជាប្រមុខនៃកិច្ចការទាំងឡាយ។ សំដី និងយោបល់របស់អ្នកទទួលបានការគាំទ្រខ្លាំងពីមជ្ឈដ្ឋានជុំវិញខ្លួន មិនត្រឹមប៉ុណ្ណោះលោកអ្នកអាចឈានទៅដល់ការយល់ដឹងស្ថានភាពជុំវិញខ្លួនយ៉ាងងាយស្រួល។ ប៉ុន្តែសូមអ្នកចាប់អារម្មណ៍ទៅលើការងារទាំងឡាយណាដែលអាទិភាព ហើយព្យាយាមធ្វើវាឲ្យបានរួសរាន់។ លើសពីនេះសូមចេះគួរសម រក្សាពាក្យសំដី និងមានភាពរួសរាយរាក់ទាក់ជានិច្ច។

ឆ្នាំវក សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ ពេលនេះមិនមែនជាពេលវេលាល្អបំផុតដើម្បីស្វែងរកការងារថ្មីទេ។​ ប៉ុន្តែថ្ងៃនេះគឺមានអំណោយផលសម្រាប់ការប្រាស្រ័យទាក់ទងជាមួយអ្នកគ្រប់គ្រង ហើយអ្នកប្រហែល ជាអាចទទួលបានការតម្លើងប្រាក់ខែ។ ជោគជតាថ្ងៃនេះចាត់ថ្នាក់ថាមិនសូវល្អ សម្រាប់លទ្ធភាពនៃការវាយតម្លៃរបស់អ្នក។ ប្រហែលជាអ្នកគួរចំណាយពេលវិភាគស្ថានភាពឲ្យបានច្រើន ហើយកុំរិះគន់វិធីសាស្រ្តធ្វើការងាររបស់មិត្តរួមការងារ។ ក្នុងស្ថានភាពស្របគ្នានេះ លោកអ្នកអាចកំណត់ភាពប្រែប្រួលស្ថានភាពនៅជុំវិញខ្លួនបាន ដូច្នេះប្រសិនបើជួបបញ្ហាគួរដោះស្រាយ ហើយក៏គ្មានអ្វីគួរប្រុងប្រយ័ត្នពេកដែរ។

 ឆ្នាំរកា សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ អ្វីៗក្នុងពេលនេះដំណើរទៅដោយរលូន ដូច្នេះមិនចាំបាច់ត្រូវព្រួយបារម្ភអំពីស្ថានភាពហិរញ្ញវត្ថុរបស់អ្នកឡើយ ​បើទោះបីជាវាអាចប៉ះពាល់តិចតួចក្តី។ ក្នុងថ្ងៃនេះលោកអ្នកទទួលបានអំណោយផលក្នុងការគិត និងគ្រប់គ្រង ដូច្នេះលោកអ្នកអាចប្រើប្រាស់បញ្ញដើម្បីទទួលបានការទំនាក់ទំនងរឹងមាំជាមួយមនុស្សនៅជុំវិញខ្លួន និងធ្វើឲ្យមានផលប្រយោជន៍ដល់កំរិតធនធានបាន។ ស្របពេលជាមួយគ្នា លោកអ្នកអាចស្វែងយល់ និងគ្រប់គ្រងស្ថានការណ៍ដែលនឹងអាចកើតឡើងបានដោយវិជ្ជមាន។

ឆ្នាំចរ  សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អមធ្យម។ សូមលោកអ្នក​ព្យាយាមរកពេលវេលាដើម្បីទំនាក់ទំនងជាមួយអាជ្ញាធរ ប្រសិនបើអ្នកអាចធ្វើបាន គឺអ្នកអាចឈានដល់ការយល់​ដឹងលើបញ្ហាជាច្រើន។ ប៉ុន្តែត្រូវចេះគួរសម គ្មានការរិះគន់យោបល់ ឬក៏បង្ហាញអារម្មណ៍ដែលមិនចាំបាច់។ ក្នុងពេលលោកអ្នកមិនគួរធ្វើការហួសកំរិតទេ។ សក្តានុពលថាមពលរបស់អ្នកខ្ពស់ ប៉ុន្តែអ្នកគួរតែសន្សំកម្លាំងរបស់អ្នក។ ដូច្នេះកុំបង្កើតការងារច្រើនពេក ដើម្បីកុំឲ្យលោកអ្នកមាន​អារម្មណ៍ធុញទ្រាន់។ ក្នុងពេលនេះចិត្តរបស់ហាក់មានសន្ទុះខ្លាំង ឯភាពវាងវៃក៏មានស្របគ្នាដែរ ដូច្នេះលោកអ្នកអាចអារម្មណ៍​ទៅលើអ្វីៗគ្រប់យ៉ាងដែលកើតឡើងនៅជុំវិញ។

ឆ្នាំកុរ​ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះមានអំណោយផលសម្រាប់អាជីវកម្ម ដូច្នេះសូមព្យាយាមមិនឲ្យខកខានឳកាសរកប្រាក់ចំណេញឡើយ។ ប្រសិនបើអ្នកធ្វើសកម្មភាព​ដោយអង់អាច និងម៉ឺងម៉ាត់ អ្នកនឹងទទួលបានជោគជ័យក្នុងរយៈពេលដ៏ខ្លី។ ជោគជតារាសីអាជីពសម្រាប់លោកអ្នក សន្យាថានឹងទទួលបាន​ជោគជ័យពេញមួយថ្ងៃ។ អ្នកនឹងអាចជំនះរាល់ឧបស័គ្គដោយងាយត្រឹមតែជាមួយវិធីសាស្រ្តធម្មតា។ ក្នុងពេលនេះ លោកអ្នកអាចរកឃើញ​ដំណោះស្រាយថ្មីចំពោះបញ្ហាដែលមានកន្លងមកហើយ។ 

ចំណាំ៖

ទាំង៣ ឆ្លូវ មមែ កុរ រាសីរបស់អ្នកឡើងខ្ពស់ត្រដែត។ ថ្ងៃនេះលោកអ្នកអាចសម្រេចចិត្តធ្វើអ្វីបានតាមក្តីប៉ងប្រាថ្នា ចំណែកលាភសំណាង ភោគទ្រព្យ និងភាពរីកចម្រើននឹងកើតឡើងចំពោះអ្នក។​

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner