រយៈពេល២៤ម៉ោង ការចាក់វ៉ាក់សាំងលើមនុស្សបានចំនួន៥ម៉ឺន៤ពាន់៨០៣នាក់ (Video Inside)

ចំនួនមនុស្សដែលបានចាក់វ៉ាក់សាំងរយៈពេល២៤ម៉ោងកន្លងមកនេះ មានចំនួន៥ម៉ឺន៤ពាន់៨០៣នាក់ ដែល នាំឲ្យចំនួនអ្នកចាក់វ៉ាក់សាំងទូទាំងប្រទេសកម្ពុជាបានកើនឡើង៤លាន៦សែន៥ម៉ឺន៤ពាន់៤៥១នាក់ហើយ។ ចំនួននេះ គឺស្មើនឹងជាង៤៦ភាគរយនៃតួលេខចាក់លើពលរដ្ឋចំនួន១០នាក់ទូទាំងប្រទេស, ក្នុងនោះអ្នកបាន ចាក់វ៉ាក់សាំងដូសទី២រួចមានចំនួន៣លាន៣សែន៧ម៉ឺន៦ពាន់៦៨៧នាក់។

យុទ្ធនាការចាក់វ៉ាក់សាំងដែល ត្រៀមបញ្ចប់ក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាលក្នុងពាក់កណ្តាលខែកក្កដានេះ បានបន្តចាក់ តាមគោលដៅ ដទៃទៀត លើខេត្តចំនួន៦។ របាយការណ៍ក្រសួង ការពារជាតិថ្ងៃនេះ បានឲ្យដឹង ថាការចាក់ដោយក្រុមគ្រួពេទ្យ យោធានៅក្នុងខេត្តគោលដៅចំនួន៦គឺខេត្តតាកែវ, កំពង់ស្ពឺ ខេត្តព្រះសីហនុ ខេត្តកោះកុង កំពង់ចាម និងស្វាយ រៀង បានចំនួនមនុស្ស៦៦ម៉ឺន២ពាន់៥៣៩នាក់។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner