ហោរាសាស្រ្តប្រចាំថ្ងៃ១កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥ ត្រូវនឹងថ្ងៃសៅរ៍ ទី១០ ខែកក្កដា ឆ្នាំ២០២១
ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះមិនមែនជាថ្ងៃល្អបំផុតសម្រាប់ដោះស្រាយបញ្ហាទាក់ទងនឹងអចលនទ្រព្យនោះទេ។ សូមព្យាយាមការពារស្ថានភាពប្រែប្រួលក្នុងពេលឲ្យបាន ពីព្រោះអ្នកអាចនឹងបញ្ចប់ការងារ ឬអាជីវកម្មជាមួយនឹងការខាតបង់ផ្នែកហិរញ្ញវត្ថុ។ទន្ទឹមនឹងនេះ ចិត្តរបស់អ្នកក៏មានភាពប្រែប្រួលច្រើន ដែលអាចឲ្យអ្នកងាយទទួលឥទ្ធិពលពីខាងក្រៅ ប៉ុន្តែក៏អាចនឹងទទួលបានពត៌មានច្រើនផងដែរ។ ក្រៅពីនេះ បើទោះបីជាអ្នកហាក់ស្ថិតក្នុងសភាពមិនច្បាស់លាស់ក្នុងពេលនេះក្តី សូមកុំបង្ខំខ្លួនឯងពេក។
ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អមធ្យម។ ថ្ងៃនេះលោកអ្នកមានអំណោយផលសម្រាប់ការឆ្លុះបញ្ចាំង និងវិភាគលើស្ថានភាពអាជីពរបស់អ្នកក្នុងពេលបច្ចុប្បន្ន។ ក្នុងនោះដែរ សូមចំណាយពេលរៀបចំផែនការសកម្មភាពរបស់អ្នកឲ្យបានច្រើនសប្តាហ៍ទៅមុខទៀត។ ហើយការខំប្រឹងប្រែងបញ្ចប់ការងារឲ្យរួចរាល់គឺមានសារសំខាន់ខ្លាំងណាស់ ប៉ុន្តែការស្នាក់នៅយូរពេកក្នុងការិយាល័យក៏មិនមែនជាជម្រើសដ៏ល្អរបស់អ្នកដែរ។ ទន្ទឹមនឹងនេះ អ្នកអាចរំខានដោយអារម្មណ៍ខ្ជិលច្រអូសផងដែរ ដូច្នេះសូមធ្វើយ៉ាងណាកុំឲ្យប៉ះពាល់ការងារ នាំឲ្យពិបាកដោះស្រាយ។
ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះមិនមែនជាពេលវេលាល្អក្នុងការស្វែងរកជំនួយពីមនុស្សជាន់ខ្ពស់ ឬថ្នាក់លើនោះទេ។ ផ្ទុយទៅវិញ អ្នកអាចដោះស្រាយរាល់ការលំបាកដោយខ្លួនឯង ប្រសិនបើអ្នកមានការអត់ធ្មត់។ ដោយឡែក លោកអ្នកមានអំណោយផលសម្រាប់ការប្រើប្រាស់បទពិសោធន៍ គំនិត ព្រមទាំងធនធានដើម្បីសម្រេចការងារដែលអ្នកដាក់ចេញ។ លើសពីនេះ ប្រសិនបើអ្នកចង់ដោះស្រាយ គឺរាល់បញ្ហានានាពីមុនអាចនឹងដោះស្រាយបានក្នុងពេលនេះ។
ឆ្នាំថោះ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកល្អជាមធ្យម។ ថ្ងៃនេះអាជីពការងារ និងផលចំណេញក្នុងផ្នែកអាជីវកម្មមានសភាពធម្មតា។ សូមលោកអ្នករក្សាកំលាំងកាយចិត្ត និងមិនត្រូវបោះបង់ការប្រកួតប្រជែងនានាឡើយ ទោះក្នុងកាលទេសណាក៏ដោយ។ ក្នុងនោះដែរ សូមកុំចូលរួមក្នុងការនិយាយពីនេះពីនោះ ឬចូលខ្លួនក្នុងសភាពស្រមើស្រមៃរបស់ខ្លួនឯង ក៏ដូចជារបស់អ្នកដទៃក្តី។ ទន្ទឹមនេះ សូមកុំពឹងពាក់អ្នកដទៃដើម្បីឲ្យជួយការងាររបស់អ្នកឡើយ ពីព្រោះផលរំខានអាចនឹងកើតឡើង ច្រើនជាងភាពងាយស្រួល។
ឆ្នាំរោង សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ សូមលោកអ្នកយកចិត្តទុកដាក់ទៅលើប្រភពពត៌មាននានាបន្ថែម ពីព្រោះលោកអ្នកទំនងជាត្រូវមានបញ្ហាទាក់ទងនឹងការសម្រេច ឬផ្តល់គំនិតជាផ្លូវការ ឬការបាត់បង់ពត៌មានសំខាន់ ដែលអាចបណ្តាលឲ្យមានបញ្ហានៅកន្លែងការងារ។ ប៉ុន្តែបើទោះបីជាយ៉ាងនេះក្តី អ្នកអាចមានលទ្ធភាពចាប់អារម្មណ៍លើអ្វីៗគ្រប់យ៉ាង ដែលកើតឡើងនៅជុំវិញ និងរកវិធីយ៉ាងស្រួលដោះស្រាយ ឬសម្របខ្លួនបានត្រឹមត្រូវ។
ឆ្នាំម្សាញ់ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះផលរំខានចំពោះកិច្ចការងារ និងអាជីវកម្មអាចនឹងកើតឡើងច្រើន ជាពិសេសទាក់ទាក់នឹងការធ្វើទំនាក់ទំនងជាមួយមនុស្សរួមការងារ។ វានឹងប្រសើរជាងមុន ប្រសិនបើអ្នកផ្លាស់ប្តូរទម្លាប់ប្រតិបត្តិការងារខ្លះ។ ក្នុងនោះដែរ ត្រូវចងចាំថាអ្នកគួរតែខិតខំបំពេញការងារ និងបញ្ចប់ការងារដែលស្ថិតនៅក្នុងការទទួលខុសត្រូវរបស់ខ្លួនឲ្យអស់។ ផ្ទុយទៅវិញ ការបំផុសគំនិតយោបល់ គឺការងារដែលអ្នកបានគ្រោងទុកទៅដល់មនុស្សរួមការងារ នោះនឹងជួយលោកអ្នកកែប្រែស្ថានភាពលំបាកក្នុងពេលនេះ។
ឆ្នាំមមី សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះគឺមានអំណោយផលសម្រាប់ការឆ្លុះបញ្ចាំង និងវិភាកលើស្ថានភាពការងារ។ ក្នុងនោះដែរ រាល់ការរំពឹងទុកនានានឹងធានាថាទទួលបានជោគជ័យយ៉ាងពិតប្រាកដណាស់ ដូច្នេះមិនមានអ្វីត្រូវព្រួយបារម្ភពេកនោះទេ។ ប៉ុន្តែប្រការចាំបាច់ដែលអ្នកគួរយកចិត្តទុកដាក់គឺទាក់ទងនឹងការសម្រេចចិត្ត សូមព្យាយាមគិតគូរឲ្យបានម៉ត់ចត់ ហើយជៀសវាងភាពប្រញាប់ប្រញាល។ លើសពីនេះ សូមប្រុងប្រយ័ត្ននឹងពត៌មានថ្មីៗ ពីព្រោះអាចធ្វើឲ្យអ្នកមានការយល់ច្រលំ។
ឆ្នាំមមែ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះរាល់កិច្ចការងារទាំងឡាយនឹងអាចដំណើរការទៅរលូន។ លោកអ្នកមិនចាំបាច់ត្រូវបារម្ភអ្វីឡើយ ពីព្រោះមានមនុសផ្ទុយភេទ ដែលមានទំនាក់ទំនងជិតស្និទ្ធនឹងអ្នករងចាំជួយទម្រុងបម្រុង។ លើសពីនេះ នៅក្នុងអនាគតដ៏ខ្លីនេះ អ្នកអាចទទួលបានការតម្លើងឋានៈ និងកំរិតហិរញ្ញវត្ថុទៀតផង។ ប៉ុន្តែសូមលោកអ្នករក្សាការគិតរបស់ខ្លួនឲ្យស្ថិតក្នុងកំរិតដែលអាចគ្រប់គ្រងបានជាដរាប ការទទួលយកពាក្យសំដីរបស់មនុស្សជុំវិញខ្លួនច្រើនពេកនឹងអាចរំខានចិត្តរបស់អ្នកខ្លាំង។ ក្រៅពីនេះ គ្រោះថ្នាក់ទាក់ទងនឹងការថ្លោះគ្រិចអាចកើតឡើង។
ឆ្នាំវក សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះលោកអ្នកអាចធ្វើការទំនាក់ទំនង ចរចា ឬពិភាក្សាកិច្ចការងារតូចធំទាំងឡាយប្រកបដោយភាពជោគជ័យ។ លោកអ្នកអាចនឹងទទួលបានដំណឹងនៃការចាកចេញសម្រាប់ការងារដែលអ្នកកំពុងអនុវត្ត ដូច្នេះសូមរៀបចំទុកជាស្រេច។ ដោយឡែក លោកអ្នកអាចមិនមានពេលវេលាច្រើនប៉ុន្មាននោះទេ ដូច្នេះការគ្រប់គ្រងការងារអាទិភាពមានសារសំខាន់ខ្លាំងណាស់នាពេលនេះ។ ដោយឡែក សូមកុំទាក់ទងនឹងរឿងលុយកាក់ ឬការខ្ចីបុលឡើយ ពីព្រោះលោកអ្នកនឹងត្រូវចាញ់បោកគេមិនខាននោះទេ។
ឆ្នាំរកា សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីលោកអ្នកថ្ងៃនេះល្អជាមធ្យម។ កិច្ចការងាររបស់អ្នកមានដំណើរការល្អជាប្រក្រតី។ ប៉ុន្តែសូមការពារខ្លួនពីការរំខាន និងទំនាក់ទំនងដែលមិនចាំបាច់។ ក្នុងនោះសូមព្យាយាមធ្វើការទំនាក់ទំនងជាមួយថ្នាក់លើ ពីព្រោះលោកអ្នកហាក់កំពុងឃ្លាតឆ្ងាយពីការយកចិត្តទុកដាក់ និងការកត់សម្គាល់នៅក្នុងកន្លែងការងារ។ សម្រាប់អាជីវករ សូមលោកអ្នករក្សាភាពស្ងៀមស្ងាត់ រក្សាពាក្យសំដី តែខំប្រឹងអនុវត្តផែនការជានិច្ច ធ្វើយ៉ាងណាកុំវៃស្មៅបង្អើលពស់។ ក្នុងនោះដែរ ដាច់ខាតកុំធ្វើការសន្យាលើហេតុការណ៍ ឬរឿងរ៉ាវទាំងឡាយដាច់ខាត ពីព្រោះវាជាអន្ទាក់សម្រាប់ជីវិតអ្នក។
ឆ្នាំចរ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកអាចធានាថាទទួលបានភាពជោគជ័យទាំងអស់សម្រាប់រាល់ការងារ ផែនការ ក៏ដូចជាដើមទុនក្នុងពេលនេះ។ ទន្ទឹមនឹងនេះផែនការសកម្មភាពរបស់អ្នកទទួលបានការគាំទ្រច្រើន ដែលនេះជាចំណុចល្អសម្រាប់ឲ្យអ្នកឆក់ឳកាសសម្រាប់ស្ថេរភាពអាជីពយូរអង្វែង។ ដោយឡែក ប្រការគួរជៀសវាង គឺការដើរចោលការងារព្រោះការមិនទុកចិត្តលើខ្លួនឯង ការមើលស្រាលពេលវេលា។ ប៉ុន្តែជាធម្មតាអ្នកអាចរកឃើញដំណោះស្រាយថ្មៗ សម្រាប់រាល់បញ្ហាស្មុគ្រស្មាញដែលអ្នកមិនអាចដោះស្រាយបានកន្លងមក។
ឆ្នាំកុរ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះលោកអ្នកហាក់ពិបាកក្នុងការទទួលបានលទ្ធផលដែលខ្លួនរំពឹងទុកណាស់។ ភាពស្មុគ្រស្មាញកើតឡើងពីមជ្ឈដ្ឋានខាងក្រៅ ហើយប្រសិនបើអ្នកមិនព្យាយាមទប់ស្កាត់ទេ លោកអ្នកអាចនឹងពិបាកដោះស្រាយ ឬរកច្រកផ្លូវសមស្របមួយខ្លាំងណាស់។ អ្នកគួរសុំជំនួយជាប្រញាប់ប្រសិនបើអ្នកមិនច្បាស់លើកិច្ចការអ្វីមួយ ហើយការសម្រេចចិត្តដោយប្រថុយប្រថាននឹងធ្វើឲ្យអ្នកខាតបង់ចិត្ត និងធនធាន។ ផ្ទុយទៅវិញសូមព្យាយាមធ្វើទំនាក់ទំនងល្អជាមួយកុមារ ព្រមទាំងបរិច្ចាគខ្លះទើបអាចជួយសម្រួលស្ថានការបានល្អ។
ចំណាំៈ
ឆ្នាំទាំង៣ មមី វក ចរ រាសីឡើងខ្ពស់ត្រដែត។ រាល់កិច្ចការងារ និងរបររកស៊ីជួញដូរនឹងទទួលបានជោគជ័យគួរជាទីមោទនភាពក្រៃលែង។ លោកអ្នកមានលទ្ធភាពគ្រប់គ្រាន់ដើម្បីក្តាប់យកឳកាសរីកចម្រើន។