ខេត្តព្រៃវែង ឆ្លងថ្មី៦៨នាក់ និងស្លាប់៤នាក់ (Video Inside)

ខេត្តព្រៃវែងមានអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៦៨នាក់ និងមានអ្នកស្លាប់៤នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ ។ នេះជាតួលេខកើនខ្ពស់ជាងម្សិលមិញដែលមានអ្នកឆ្លង៥១នាក់និងអ្នកស្លាប់តែ២នាក់នោះទេ។

យោងតាមរដ្ឋបាលខេត្ត ការឆ្លងថ្មីទាំង៦៨នាក់រួមមាននៅក្រុងព្រៃវែង៦នាក់, ស្រុកបាភ្នំ១៤នាក់, ស្រុកព្រះសេ្ដច១៤នាក់, ស្រុក ស្វាយអន្ទរ១០នាក់, ស្រុកពារាំង៧នាក់, ស្រុកពាមរក៍៥នាក់, ស្រុកកំពង់ត្របែក៤នាក់, ស្រុកស៊ីធរកណ្តាល ៣នាក់, ស្រុកមេសាង២នាក់, ស្រុកកញ្ច្រៀច២នាក់ និងស្រុកពាមជរម្នាក់។ ចំណែកអ្នកស្លាប់ទាំង៤នាក់នៅថ្ងៃ នេះទៀត បាននាំឲ្យចំនួនស្លាប់ក្នុងខេត្តព្រៃវែងនោះ បានកើនដល់៣៤នាក់ហើយ។

ខេត្តព្រៃវែង មានអ្នកឆ្លងជំងឺ កូវីដ-១៩ចំនួន១ពាន់៩៧២នាក់ និងព្យាបាលជាសះស្បើយចំនួន១ពាន់៣២៨នាក់។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner