ខេត្តស្វាយរៀង ឆ្លងថ្មី៨២នាក់ និងស្លាប់១នាក់ (Video Inside)

ខេត្តស្វាយរៀងរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៨២នាក់ និងស្លាប់១នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ។ នេះជាតូលេខឆ្លងកើនឡើង២២នាក់ថែមទៀតបើប្រៀបធៀបនឹងម្សិលមិញ។

យោងតាមរដ្ឋបាលខេត្តការឆ្លងថ្មី ទាំង៨២នាក់នោះ រួមមាន៥៦នាក់ជាកម្មករតាមរោងចក្រនានា, ១៣នាក់ជាអ្នកប៉ះពាល់នឹងអ្នកជំងឺកូវីដ១៩, ៨នាក់បានឆ្លងក្នុងស្រុក និងក្រុងនៅក្នុងខេត្ត, ៣នាក់ទៀតជាអ្នកដំណើរមកពីរាជធានីភ្នំពេញ និងម្នាក់ទៀតជាពលករមកពីប្រទេសថៃ។ រីឯអ្នកស្លាប់ម្នាក់ថ្ងៃនេះ គឺជាបុរសអាយុ៧២ឆ្នាំក្នុងក្រុងបាវិត។

ខេត្តស្វាយរៀង មានអ្នកឆ្លង ជំងឺកូវីដ-១៩សរុបចំនួន៣ពាន់២១២នាក់, ព្យាបាលជាសះស្បើយចំនួន២ពាន់១៦នាក់ និងមានអ្នកស្លាប់សរុប ចំនួន៤០នាក់។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner