លោក បូរីស ចនសុន៖ ចក្រភពអង់គ្លេសបានដកកងទ័ពចេញពីប្រទេសអាហ្វហ្គានីស្ថានស្ទើរទាំងស្រុងហើយ (មានវីដេអូ)

Video: https://fb.watch/6DRwkBzTr5/

អង់គ្លេស៖ នាយករដ្ឋមន្រ្តីអង់គ្លេសលោក បូរីស ចនសុន បានថ្លែងប្រាប់សភាថា កងទាហានអង់គ្លេសភាគច្រើនត្រូវបានដកចេញពីទឹកដីអាហ្វហ្គានីស្ថានហើយ ដើម្បីបិទបញ្ចប់តួនាទីផ្លូវការរបស់អង់គ្លេស ក្នុងជម្លោះដែលមានរយៈពេលពីរទសវត្ស បើទោះជាក្រុមតាលីបង់កំពុងមានជំហររឹងមាំ និងចំពេលមានការព្រួយបារម្ភថា ការចាកចេញរបស់ទាហានបរទេសអាចនាំអោយមានសង្គ្រាមស៊ីវិល ។

លោក បូរីស ចនសុន បានគូសបញ្ជាក់ថា កងទ័ពអង់គ្លេសទាំងអស់ដែលត្រូវបានចាត់អោយទៅបំពេញបេសកម្មរបស់អង្គការ NATO នៅប្រទេសអាហ្វហ្គានីស្ថាននោះ ឥឡូវនេះកំពុងវិលត្រឡប់មកកាន់មាតុភូមិវិញហើយ… សូមកោតសរសើរនូវអ្វីដែលកងកម្លាំងអង់គ្លេសទទួលបាន ។ លោក ចនសុន បន្ថែមថា សម្រាប់ហេតុផលជាក់ស្តែងខ្ញុំនឹងមិនបង្ហាញពីពេលវេលា នៃការចាកចេញរបស់យើងទេ បើទោះបីជាខ្ញុំអាចប្រាប់ទៅសភាបានថា កងកម្លាំងរបស់យើងភាគច្រើនបានចាកចេញរួចរាល់ហើយ ។  

គួរកត់សម្គាល់ កងកម្លាំងអង់គ្លេសត្រូវបានដាក់ពង្រាយលើកដំបូងនៅប្រទេសអាហ្វហ្គានីស្ថានក្នុងឆ្នាំ២០០១ ក្រោយមានការវាយប្រហារភេរវកម្មថ្ងៃទី១១ ខែកញ្ញា ក្នុងឆ្នាំដដែលនេះទៅលើសហរដ្ឋអាមេរិក និងបានដើរតួនាទីធំមួយនៅក្នុងប្រតិបត្តិការប្រយុទ្ធរហូតដល់ឆ្នាំ២០១៤ ។ ជាសរុបមានកងទាហានអង់គ្លេសប្រមាណ៤៥៧នាក់ត្រូវបានសម្លាប់នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ៕ ប្រភព៖ CNA

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner