NASA គ្រោងបាញ់បង្ហោះកែវយឺតអវកាសជំទាន់ថ្មី James Webb ទៅកាន់ទីអវកាសនៅចុងខែតុលា ឆ្នាំ២០២១នេះ (មានវីដេអូ)

អាមេរិក៖ ការបាញ់បង្ហោះកែវយឺតអវកាសជំទាន់ថ្មី ចេមស៍ វែប (James Webb) នឹងកើតឡើងនៅចុងខែតុលា ឆ្នាំ២០២១ ចេញពីមូលដ្ឋានបង្ហោះយានរបស់អឺរ៉ុប ស្ថិតក្នុងដែនដីបារាំង-ហ្គាយ៉ាណា នៅតំបន់អាមេរិកខាងត្បូង ជាប់នឹងមហាសមុទ្រអាត្លង់ទិច ។

ផែនការខាងលើនេះបានកើតមានឡើងបន្ទាប់ពីកែវយឺតអវកាសតម្លៃជិត១០ពាន់លានដុល្លាររបស់ទីភ្នាក់ងារអវកាសអាមេរិក NASA នេះ ទើបតែបានឆ្លងផុតការវាយតម្លៃសំខាន់មួយទៀត ដើម្បីឈានទៅរកការបាញ់បង្ហោះជាផ្លូវការនៅក្នុងឆ្នាំ២០២១នេះ ។ ការវាយតម្លៃនេះដែរ ធ្វើឡើងដោយក្រុមហ៊ុន អេរៀន ស្ពេស ដែលជាអ្នកផ្តល់សេវាបាញ់បង្ហោះកែវយឺត ចេមស៍ វែប ឡើងទៅកាន់ទីអវកាស ។

បើតាមក្រុមហ៊ុន អេរៀន ស្ពេស នោះ ទាំងគ្រាប់រ៉ុក្កែត អេរៀន-៥ (Ariane 5) កែវយឺតអវកាស ចេមស៍ វែប និង ផែនការបាញ់បង្ហោះ គឺសុទ្ធតែត្រៀមខ្លួនរួចរាល់ សម្រាប់ការបញ្ជូនឡើងទៅកាន់ទីអវកាស ហើយក្រុមផលិតគ្រាប់រ៉ុក្កែតអឺរ៉ុបមួយនេះ ក៏បានបញ្ជាក់ជាចុងក្រោយទៀតថា គ្រប់ផ្នែកនានារបស់រ៉ុក្កែត និងកែវយឺតអវកាស គឺចុះសម្រុងជាមួយគ្នាទាំងអស់ ៕ ប្រភព៖ Space

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner