Ron​a​l​do​ ​សម្ពោធ​បើក​សណ្ឋាគារ​មួយទៀត​ ​នៅ​អាមេរិក​

ថ្មី​នេះ​ ​កីឡាករ​ Cr​i​s​t​i​an​o Ron​a​l​do​ ​ទើប​តែ​សម្ពោធ​សណ្ឋាគារ​ថ្មី​ដែល​មាន​ទីតាំង​ស្ថិតនៅ​ទីក្រុង​ ​New​ ​Y​ork ​សហរដ្ឋអាមេរិក​ ​ដោយ​គេ​ដឹង​ថា​ ​កន្លងទៅ​ ​គេ​បាន​បើក​សណ្ឋាគារ​២​មក​ហើយ​នៅ​ព័រ​ទុ​យ​ហ្គាល់ ​និង​ ​ប្រទេស​អេស្ប៉ា​ញ​។​

Ron​a​l​do​បានឲ្យ​ដឹង​តាម​បណ្តាញ​សង្គម​ថា​ ​P​e​s​tan​a​ CR7 ​គឺជា​សណ្ឋាគារ​របស់​ខ្លួន​ទីមួយ​ដែល​បើក​នៅ​ក្រៅ​តំបន់​អឺរ៉ុប​។​

តម្លៃ​ស្នាក់​នៅ​វិញ​ ​គឺ​១​១​៧​ផោ​ន​ ​ឬ​ ​ប្រមាណ​១​៦​០​ដុល្លារ​ក្នុង​មួយ​យប់​ ​សម្រាប់​សណ្ឋាគារ​ដែល​បើក​ជា​ផ្លូវការ​ ​កាលពី​ថ្ងៃពុធ​ ​ទី​៧​ ​កក្កដា​ (​ម៉ោង​នៅ​អាមេរិក​)​៕​

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner