កម្ពុជាទទួលបានចំណូលជិត៦ពាន់លានដុល្លារ ក្នុងការនាំចេញទំនិញរយៈពេល៥ខែ (Video Inside)

កម្ពុជាទទួលបានចំណូលជិត៦ពាន់លានដុល្លារ ពីការនាំចេញទំនិញក្នុងរយៈពេល៥ខែ ឆ្នាំ២០២១នេះ។ យោងតាមរបាយការណ៍របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ការនាំចេញទំនិញក្នុងទំហំទឹកប្រាក់ចំនួន ៥ពាន់ ៩៨២លានដុល្លារ ស្មើនឹង២០.៨% នៃទំហំ GDPរបស់ប្រទេស គឺជាការនាំចេញកើនឡើង ១.៦% ប្រៀបធៀបនឹង រយៈពេលដូចគ្នាឆ្នាំមុន ដោយសារកំណើននៃការនាំចេញកង់និងទំនិញផ្សេងៗ។

សេចក្តីរាយការណ៍បន្តថា ទន្ទឹមនេះការនាំចូលទំនិញ សម្រេចបានក្នុងទំហំទឹកប្រាក់ចំនួន ៨ពា់ ៦៦៤ លានដុល្លារ ដែលកើនឡើង ១៧% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន ដោយសារកំណើននៃការនាំចូលក្រណាត់, គ្រឿងសំណង់, ប្រេងឥន្ធនៈ និង ទំនិញផ្សេងៗ។

របាយការណ៍ដដែលកត់សម្គាល់ថា សេដ្ឋកិច្ចកម្ពុជានៅតែទទួលរងផលប៉ះពាល់ ពីវិបត្តិជំងឺកូវីដ១៩ ជាពិសេស ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ដែលបានអូសបន្លាយរហូតមកដល់បច្ចុប្បន្ននិងបានដាក់សម្ពាធមកលើសូចនា ករសំខាន់ៗ នៃវិស័យជំរុញកំណើនសេដ្ឋកិច្ច។ របាយការណ៍ដដែលបានបូកសារុបថា ជារួមសេដ្ឋកិច្ចកម្ពុជារំពឹង ថា នឹងមានកំណើនវិជ្ជមានក្នុងឆ្នាំ២០២១ ដោយសារការងើបឡើងវិញ នៃស្ថានភាពសេដ្ឋកិច្ចសកល និងសេដ្ឋ កិច្ចដៃគូពាណិជ្ជកម្មរបស់កម្ពុជា, កំណើនតម្រូវការផលិតផលកសិកម្ម និងលទ្ធភាពនៃការបង្វែរការបញ្ជារទិញ និងរោងចក្រកាត់ដេរពីប្រទេសមីយ៉ាន់ម៉ា មកកាន់ប្រទេសកម្ពុជា៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner