សមាជិក SEA Games ឯកភាពគ្នា លើកការប្រកួតចុងឆ្នាំ២០២១ទៅឆ្នាំ២០២២ (Video Inside)

ការប្រកួតកីឡាស៊ីហ្គេម ចុងឆ្នាំ២០២១នៅរដ្ឋធានីហាណូយ នឹងត្រូវលើកពេលទៅរៀបចំនៅចុងខែមេសាដល់ ដើមខែឧសភាឆ្នាំ២០២២ វិញដោយសារតែវិបត្តិកូវីដ១៩ ។ ការសម្រេចពន្យារបស់ម្ចាស់ផ្ទះវៀតណាម បាន ទទួលការយល់ព្រមនិងឯកភាពដោយសមាជិកនៃប្រទេសប្រកូតកីឡាស៊ីហ្គេមទាំងអស់ក្នុងកិច្ចប្រជុំOnLine Zoom កាលពីរសៀលថ្ងៃទី៨ខែកក្កដា។

អគ្គលេខាធិការគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា  លោក​ វ៉ាត់ ចំរើន បានថ្លែងថាកាលលើកពេលទៅចុងខែមេសា និងខែឧសភានោះ នៅមិនទាន់កំណត់កាលបរិច្ឆេទច្បាស់លាស់ ឡើយបន្ទាប់ពី ភាគី ហ្វីលីពីន បានបញ្ជាក់ពីផលលំបាករបស់ខ្លួន ព្រោះពេលវេលានោះ បានចំពេលរៀបចំការ បោះឆ្នោតថ្នាក់ជាតិនៅអំឡុងខែឧសភាឆ្នាំ២០២២។

ទោះជាយ៉ាងណាក៏ដោយ ប្រទេសវៀតណាមជាម្ចាស់ផ្ទះ បានថ្លែងគនឹងពិភាក្សាជាមួយរដ្ឋាភិបាល ដើម្បីការកំណត់កាលបរិច្ឆេទ្ធមួយដោយច្បាស់លាស់។ ប្រទេសវៀតណាម បានរងនឹងការផ្ទុះឆ្លងខ្លាំងវេលាចុងក្រោយនេះ ដោយសារជម្ងឺកូវីដ១៩។ សេចក្តីរាយការណ៍បានបង្ហាញ ថាការឆ្លងកូវីដ១៩កាលពីថ្ងៃព្រហស្បតិ៍មានចំនួន៣១៤ករណី, ស្លាប់៥នាក់ និងការឆ្លងនៅថ្ងៃសុក្រនេះមានចំ នួនកើនដល់៤២៥ករណីនិងមានមនុស្សស្លាប់២នាក់។ វៀតណាមមានការឆ្លងសរុបកូវីដ១៩ចំនួន២ម៉ឺន៤ពាន់ ៨១០ករណីនិងមានមនុស្សស្លាប់ចំនួន១០៤នាក់។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner