មីយ៉ាន់ម៉ាដាក់ចេញវិធានការអោយស្នាក់នៅក្នុងផ្ទះនៅទីក្រុងចំនួន១៨បន្ថែមទៀតនៅទូទាំងប្រទេស ដើម្បីទប់ទល់នឹងជំងឺកូវីដ-១៩

មីយ៉ាន់ម៉ា៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍នៅថ្ងៃអាទិត្យថា ក្រសួងសុខាភិបាល និងកីឡាមីយ៉ាន់ម៉ាបានសម្រេចដាក់ចេញនូវបទបញ្ជាឲ្យស្នាក់នៅក្នុងផ្ទះ នៅក្នុងទីក្រុងចំនួន១៨ផ្សេងទៀតនៅទូទាំងប្រទេស ខណៈដែលករណីឆ្លងជំងឺកូវីដ១៩កំពុងតែកើនឡើងខ្លាំង ។

គិតមកទល់ពេលនេះ ក្រសួងសុខាភិបាល និងកីឡាមីយ៉ាន់ម៉ាបានដាក់បទបញ្ជាអោយស្ថិតនៅក្នុងផ្ទះចំពោះខេត្ត-ក្រុងចំនួន៦៣ហើយនៅទូទាំងប្រទេស ។ បទបញ្ជាអោយស្នាក់នៅក្នុងផ្ទះ ដែលនឹងចូលជាធរមាននៅថ្ងៃចន្ទដើមសប្តាហ៍នេះ នឹងត្រូវអនុវត្តចំពោះទីប្រជុំជនចំនួន០៦ ក្នុងតំបន់ Bago និង១២នៅទីក្រុងក្នុងតំបន់រ៉ង់ហ្គោន ដោយសារតែការឆ្លងជំងឺកូវីដ១៩កើនឡើងខ្លាំង ។

បើតាមតួលេខរបស់ក្រសួងនៅថ្ងៃអាទិត្យនេះ ចំនួនករណីឆ្លងជំងឺកូវីដ១៩នៅមីយ៉ាន់ម៉ាបានកើនឡើងដល់១៩ម៉ឺន២ពាន់២១៣ករណី បន្ទាប់ពីករណីឆ្លងថ្មីចំនួន ៣ពាន់៤៦១ករណីត្រូវបានរាយការណ៍ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ៕ ប្រភព៖ ស៊ីនហួរ

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner