អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់១៨៧លាន៦៣ម៉ឺននាក់ ក្នុងនោះស្លាប់ជាង៤លាន៤ម៉ឺននាក់ និងជាសះស្បើយ១៧១លាន៥៨ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១៨៧លាន៦៣ម៉ឺន២ពាន់៧៥៦ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៤លាន៤ម៉ឺន៩ពាន់៧១នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១៧១លាន៥៨ម៉ឺន៤ពាន់២១៨នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ ។

សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣៤លាន៧៣ម៉ឺន២ពាន់៧៥៣នាក់ ស្លាប់ចំនួន៦២ម៉ឺន២ពាន់៨៤៥នាក់ និងជាសះស្បើយចំនួន២៩លាន២៤ម៉ឺន៤ពាន់១០៣នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន៣០លាន៨៧ម៉ឺន៣ពាន់៩០៧នាក់ ស្លាប់៤០ម៉ឺន៨ពាន់៧៩២នាក់ និងជាសះស្បើយ៣០លាន៧ពាន់២០០នាក់ ។

ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន១៩លាន៨ម៉ឺន៩ពាន់៩៤០នាក់ ស្លាប់ចំនួន៥៣ម៉ឺន៣ពាន់៥៤៦នាក់ និងជាសះស្បើយ១៧លាន៥៨ម៉ឺន៨ពាន់៣១២នាក់ ៕ ប្រភព៖ worldometers

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner