ផ្លូវទៅកាន់រមណីយដ្ឋានធម្មជាតិ ទឹកធ្លាក់ភ្នំខៀវ ត្រូវបានកែលម្អ ដើម្បីលើកកំពស់សោភ័ណ្ឌភាពទាក់ទាញភ្ញៀវទេសចរណ៌ជាតិ និងឣន្តរជាតិ នៅពេលខាងមុខ

អត្ថបទដោយ៖
ធី ដា

ប៉ៃលិន ៖ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងមានការអញ្ជើញចូលរួមពីឯកឧត្តមអ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន ការិយាល័យជំនាញរដ្ឋបាលខេត្ត បានអញ្ជើញចុះពិនិត្យមើលដំណើរការកែលម្អ និងស្ថាបនាផ្លូវឡើងរមនីយដ្ឋានទឹកធ្លាក់ភ្នំខៀវអោយមានភាពងាយស្រួល ដើម្បីត្រៀមបម្រើសេវាកម្មជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិនាពេលខាងមុខ ។

លោកជំទាវបានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាគឺបានខិតខំកសាង និងឣភិវឌ្ឍន៍ប្រទេសជាតិឱ្យមានការរីកចម្រើនលើគ្រប់វិស័យជាពិសេសគឺការកសាងហេដ្ឋារចនាសម័ន្ធនានាដូចជា សាលារៀន ស្ពាន ផ្លូវថ្នល់ មន្ទីរពេទ្យ ជាដើម ហើយបច្ចុប្បន្ននេះ រដ្ឋបាលខេត្តប៉ៃលិនបានខិតខំកែលម្អរ ហេដ្ឋារចនាសម័ន្ធសាធារណ:នានាពិសេសឣភិវឌ្ឍន៌តំបន់រមណីយដ្ឋានទេសចរណ៌នានានៅក្នុងខេត្ត ឱ្យកាន់តែល្អប្រសើរដើម្បីទាក់ទាញភ្ញៀវជាតិ និងឣន្តរជាតិមកកំសាន្តក្នុងខេត្តប៉ៃលិនយើងឱ្យកាន់តែច្រើនឡើង។

លោកជំទាវ បានក្រើនរំលឹកឱ្យមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ ត្រូវយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់ ព្រមទាំងសហការគ្នា ចុះធ្វើការអប់រំផ្សព្វផ្សាយ និងណែនាំបងប្អូនប្រជាពលរដ្ឋ ចូលរួមអនុវត្តន៍តាមការណែនាំ ៣ការពារ ៣កុំ របស់ប្រមុខរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដើម្បីបង្ការ និងទប់ស្កាត់ ការរីករាលដាលនៃជម្ងឺកូវីដ-១៩ជាពិសេសអាជ្ញាធរមូលដ្ឋានត្រូវជម្រាបជូនប្រជាពលរដ្ឋឲមកទទួលវ៉ាក់សាំងការពារកូវីដ ១៩ ឥតគិតថ្លៃ នៅតាមមន្ទីរពេទ្យបង្អែកខេត្ត និងនៅតាមមណ្ឌលសុខភាព នានាដែលនៅជិតផ្ទះ។

សូមបញ្ជាក់ថា រមណីយដ្ឋានធម្មជាតិទឹកធ្លាក់ភ្នំខៀវមានចម្ងាយចេញពីផ្លូវជាតិលេខ៥៧ប្រមាណ៧គីឡូម៉ែត្រ ស្ថិតនៅភូមិកូនខ្លុង សង្កាត់ឣូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ៕ ដោយ / គ្រី សម្បត្តិ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner