ក្រសួងកសិកម្ម ស្នើឲ្យក្រុមហ៊ុនវៀតណាម ផ្អាកបុគ្គលិក កម្មករជនជាតិវៀតណាមទាំងអស់ ធ្វើដំណើរចេញ-ចូល ប្រទេសកម្ពុជាជាបណ្ដោះអាសន្ន

អត្ថបទដោយ៖
ធី ដា

យោងតាមលិខិតរបស់ក្រសួងកសិកម្មនៅថ្ងៃទី១២កក្កដាឆ្នាំ២០២១ បានជូនដំណឹងដល់ប្រធាន ឬតំណាងក្រុមហ៊ុនវៀតណាម ដែលកំពុងវិនិយោគលើសម្បទានដីសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជាទាំងអស់ថា យោងតាមអនុសាសន៍របស់សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៅថ្ងៃទៅ១១កក្កដាឆ្នាំ២០២១ បានស្នើឲ្យបណ្ដាក្រុមហ៊ុនវៀតណាម ដែលកំពុងមានវត្តមានធ្វើការវិនិយោគនៅក្នុងប្រទេសកម្ពុជា ផ្អាកការធ្វើដំណើរការឆ្លងកាត់ពីកម្ពុជា ទៅវៀតណាម និងពីវៀតណាមមកកម្ពុជាវិញជាបណ្ដោះអាសន្ន ចំពោះបុគ្គលិក កម្មករជនជាតិវៀតណាមទាំងអស់ ដើម្បីចូលរួមទប់ស្កាត់ ការរីករាលដាលជាសកលនៃជំងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា ក៏ដូចជាពិភពលោកទាំងមូលនាពេលបច្ចុប្បន្ននេះ។

ក្រសួងសុខាភិបាលវៀតណាម បានជូនដំណឹងថា នៅថ្ងៃទី១១កក្កដាឆ្នាំ២០២១ វៀតណាមអ្នកឆ្លងថ្មីចំនួន១ពាន់៩៥៣នាក់។ ករណីឆ្លងនោះ ត្រូវគេរាយការណ៍ថា គឺជាករណីឆ្លងលើសពី១ពាន់នាក់ក្នុងរយៈពេលជាប់ៗគ្នាក្នុងសប្ដាហ៏ចុងក្រោយនេះ។ ប្រទេសវៀតណាម គិតមកដល់ថ្ងសទី១១កក្កដា មានអ្នកឆ្លងជំងឺកូវីដ១៩ចំនួន២ម៉ឺន៩ពាន់៨១៦នាក់ និងស្លាប់១១៦នាក់។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner