មីយ៉ាន់ម៉ា​បន្ថែមបិទខ្ទប់ ៦៣ក្រុងហើយ ​​ផ្ទុះកូវីដខ្លាំង

ក្រសួងសុខាភិបាលនិងកីឡានៃប្រទេសមីយ៉ាន់ម៉ាបានបញ្ជាឲ្យប្រជាពលរដ្ឋរស់នៅក្នុង១៨ក្រុងទៀត ស្នាក់នៅតែក្នុងផ្ទះ ដោយសារតែការរាតត្បាតជំងឺកូវីដ១៩ ដោយត្រូវអនុវត្ត ចាប់ពីថ្ងៃទី១២ កក្កដា ២០២១មក។

មកទល់ពេលនេះ ក្រសួងបានឲ្យស្នាក់នៅក្នុងផ្ទះបែបនេះ សម្រាប់ប្រជាពលរដ្ឋនៅ៦៣ក្រុងហើយ ទូទាំងប្រទេស។

ក្រសួងថា កាលពីម្សិលមិញ ចំនួនឆ្លងជំងឺកូវីដ១៩ នៅមីយ៉ាន់ម៉ាបានកើនដល់ ជាង១៩ម៉ឺននាក់ហើយ ខណៈ២៤ម៉ោងចុងក្រោយ ឆ្លងថ្មី៣៤៦១នាក់ ហើយស្លាប់វិញ មាន៨២នាក់ នាំឲ្យស្លាប់ព្រោះជំងឺកូវីដ១៩សរុបនៅមីយ៉ាន់ម៉ា កើនដល់៣៨៣៨នាក់ហើយ៕

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner