រដ្ឋមន្រ្តី ការបរទេសអាស៊ាន និងរដ្ឋមន្ត្រីការបរទសអាមេរិក រំពឹងថានឹងពិភាក្សាគ្នាអំពីអភិក្រមជាក់ស្តែង ដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកាអាស៊ាន-អាមេរិក
អត្ថបទដោយ៖
AMS OneMinute
នៅថ្ងៃទី១៤ កក្កដា ២០២១ រដ្ឋមន្រ្តី ការបរទេសអាស៊ាន និងរដ្ឋមន្ត្រីការបរទសអាមេរិក រំពឹងថានឹងពិភាក្សាគ្នាអំពីអភិក្រមជាក់ស្តែង ដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកាអាស៊ាន-អាមេរិក រួមទាំងលើកិច្ចប្រឹងប្រែងដោះស្រាយបញ្ហាប្រឈមបណ្តាលមកពីការរាតត្បាតនៃជំងឺកូវីដ១៩។
ជំនួបតាមប្រព័ន្ធវីដេអូនេះ ឆ្លុះបញ្ចាំងអំពីឆន្ទៈនយោបាយ និងការប្តេជ្ញាក្នុងការជំរុញបន្ថែមទៀត ភាពជាដៃគូយុទ្ធសាស្រ្តអាស៊ាន-អាមេរិក សម្រាប់កិច្ចសហប្រតិបត្តិការយូរអង្វែង ដើម្បីសន្តិភាព ស្ថិរភាព សន្តិសុខ និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម៕