លោក សួន សេរីរដ្ឋា៖ សម រង្ស៊ី ប្រមូលយកលុយពីអ្នកគាំទ្រទៅដាក់ចូលវិនិយោគជាទ្រព្យសម្បត្តិផ្ទាល់ខ្លួនជាមួយក្រុមហ៊ុន PATRIMEA
ភ្នំពេញ: ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសន្តិភាពកម្ពុជា លោក សួន សេរីរដ្ឋា បានឱ្យដឹងថា តាមប្រភពច្បាស់ការមួយបានឱ្យដឹងថា បុគ្គល សម រង្ស៊ី បានប្រមូលយកលុយពីអ្នកគាំទ្រ ទាំងមូលិធិទូរទស្សន៍ព្រះអាទិត្យ មូលិធិបោកចូលស្រុក ៩ វិច្ឆកា និងចុងក្រោយមូលិធិបោកលក់នាឡិកាដៃ ទាំងអស់យកទៅដាក់ចូលវិនិយោគជាទ្រព្យសម្បត្តិផ្ទាល់ខ្លួន ជាមួយនឹងក្រុមហ៊ុនបារាំងមួយឈ្មោះ ក្រុមហ៊ុន PATRIMEA ដែលមានអាសយដ្ឋាននៅ (Gestion de patrimoine) 91, Rue Faubourg St Honoré 75008 PARIS Tél. 01.83.62.38.72 ប្រទេសបារាំង។
លោក សួន សេរីរដ្ឋា បន្តថា PATRIMEA ជាក្រុមហ៊ុនជំនាញវិនិយោគទ្រព្យសម្បត្តិ លុយកាក់ដែលប្រមូលបានមកពីបរទេស និងជំនាញចំពោះអ្នកវិនិយោគ នៅបរទេស ឬយកលុយមកពីបរទេស ដែលគ្មានប្រភពទទួល ឬប្រភពចំណូលច្បាស់លាស់។ នេះមុនមែនជាលើកទី ១ទេ ដែលអ្នកឃ្លាំមើលរបស់យើងបានឃើញបុគ្គលនេះ ចេញចូលក្រុមហ៊ុន PATRIMEAនេះ ដោយមានកាន់ចង់វេចខ្ចប់ (វេចលុយ) មកជាមួយតាំងពីសម័យរៃអង្គាសលុយថា យកយកជួយកម្មករធ្វើបាតុកម្ម និងរៃអង្គាសលុយថា យកមកជួយគ្រួសារលោក កែម ឡី ជាដើម។ ពោល គឺការរៃអង្គាសលុយពីខ្មែរនៅក្រៅស្រុកគ្រប់ព្រឹត្តិការណ៍ ក្រោមរូបភាពយកមកជួយគ្រួសារជនរងគ្រោះនោះ គឺបុគ្គលនេះ និងបក្ខពួកមិនដែលយកលុយដែលរៃអង្គាសបានមកនោះមកជួយគ្រួសារជនរងគ្រោះទេ ដោយគ្រាន់តែយកខ្មោចជនរងគ្រោះ និងគ្រួសារជនរងគ្រោះធ្វើជាលេស យកទៅទៅបុណ្យរៃអង្គាសយកលុយចាយខ្លួនឯងមួយចំនួន រួចសល់មួយចំនួនយកទៅដាក់ចូលវិនិយោគជាមួយក្រុមហ៊ុន PATRIMEA នេះទុកជាទ្រព្យឯកជនរបស់ខ្លួន និងក្រុមបក្ខពួកប៉ុណ្ណោះ៕
ដោយ:ពលជ័យ