ឧត្តមសេនីយ៍ត្រី នៃ និយម អញ្ចើញចុះសួរសុខទុក្ខនិងនំាយកថវិការ គ្រឿងឧបភោគបរិភោគ ចែកជូនគ្រួសារអតីតយុទ្ធជន និងគ្រួសារកងទ័ព ដែលកំពុងធ្វើចត្តាឡីសក្ត័នៅផ្ទះ

ខេត្តកណ្តាល៖​ ឯកឧត្តម ឧត្តមសេនីយ៍ត្រី នៃ និយម មេបញ្ជាការ និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកណ្តាល បានដឹកនាំសហការី សហការជាមួយក្រុមប្រឹក្សា ឃុំ/សង្កាត់ និងមេភូមិ នៅព្រឹកថ្ងៃច័ន្ទទី ១២ ខែកក្កដា ឆ្នាំ២០២១នេះ បានអញ្ចើញចុះសួរសុខទុក្ខ និងនាំយកថវិការ គ្រឿងឧបភោគបរិភោគ ទៅចែកចូនដល់ក្រុមគ្រួសារអតីយុទ្ធជន និងគ្រួសារកងទ័ព ដែលកំពុងតែធ្វើចត្តាឡីសក្ត័នៅក្នុងគេហដ្ឋាន ពាក់ព័ន្ធទៅនិងអ្នកឆ្លងជំងឹកូវីដ-១៩  ស្ថិតនៅភូមិលេខ១ក សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ក្នុងឱកាសនេះ ឯកឧត្តម ឧត្តមសេនីយ៍ត្រី នៃ និយម បាននាំមកជាមួយនិងការផ្តាំផ្ញើរសួរសុខទុក្ខពី ឯកឧត្តម អភិបាលនៃ គណៈអភិបាលខេត្តកណ្តាល និងសូមណែនាំ ដល់បងប្អូន ដែលកំពុងចត្តាឡីសក្ត័នៅផ្ទះ គឺត្រូវតែអនុវត្តន៍ឱ្យបានម៉ឺងម៉ាត់ នូវវិធានការណ៍នានា ទាំងអស់ ពិសេសគឺត្រូវតាមដានសុខភាពរបស់ខ្លួនជាប្រចាំ បើមានការប្រើប្រេប្រួលត្រូវរាយការណ៍ទៅអាជ្ញាធរមូលដ្ឋានដើម្បីទទួលបានការដោះស្រាយបានទាន់ពេលវេលា។ ជាងនេះទៅទៀតនោះគឹត្រូវរក្សាអនាម័យជាប់ជាប្រចាំ វេចខ្ចប់ឱ្យបានត្រឹមនូវកាកសំណល់សំរាម និងត្រូវអនុវត្តន៍នូវវិធានការណ៍ដាក់ចេញដោយក្រសួងសុខាភិបាល និងវិធានការណ៍ ដាក់ចេញដោយសម្កេចតេជោ គឺ៣ការពារ ​និងកុំ៣ ជាប់ជានិច្ច។

គួរបញ្ចាក់ថា  អំណោយដែលឯកឧត្តម នៃ និយម បានយកទៅចែកជូនដល់គ្រួសារអតីយុទ្ធជនកម្ពុជាខេត្តកណ្តាល និងគ្រួសារកងទ័ព នាពេលនេះរួមមាន គ្រឿងឧបភោគបរិភោគ និងថវិការចំនួន ៦០ ម៉ឺនរៀល៕

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner