ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយខេត្តព្រះវិហារ ប្រគេនថវិកា និងគ្រឿងឧបភោគបរិភោគ ដល់ព្រះសង្ឃ ចំនួន ៨វត្ត

ខេត្តព្រះវិហារ ៖ អនុប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយមូលដ្ឋានខេត្តព្រះវិហារ លោក ឈឿង មុនី និង អនុប្រធានក្រុមការយុវជនគណបក្សប្រជាជនខេត្តព្រះវិហារ លោក អ៊ុយ សាគុណ បានដឹកនាំមន្ត្រីបក្ស និងយុវជនបក្សខេត្ត នាំយកអំណោយជាថវិកា ទៀនវស្សា និងគ្រឿងឧបភោគ បរិភោគមួយចំនួន របស់ទេសរដ្ឋមន្ត្រី មាស សុភា ដែលជាប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះជួយខេត្តព្រះវិហារ ទៅប្រគេនព្រះសង្ឃដែលកំពុងគង់ចាំព្រះវស្សាអស់កាលត្រីមាសក្នុងពុទ្ធសីម៉ា នៅក្នុងវត្តចំនួន ៨ កាលពីថ្ងៃទី១១កក្កដាឆ្នាំ២០២១ ដែលពិីនេះរៀបចំឡើងនៅវត្តពហុរុក្ខពុទ្ធិធម្មកិត្យារាម (ហៅវត្តដងផ្លិត) ស្ថិតនៅក្នុងឃុំឆែប១ ស្រុកឆែប ខេត្តព្រះវិហារ ។

មានប្រសាសន៍សំណេះសំណាល លោក ឈឿង មុនី បានជម្រុញអាជ្ញាធរមានសមត្ថកិច្ចនៅក្នុងមូលដ្ឋាន ត្រូវបន្តអនុវត្ត និងពង្រឹងគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ដែលបានដាក់ចេញដោយ រាជរដ្ឋាភិបាល និងការចូលរួមគោរពច្បាប់ចរាចរណ៍ ឲ្យមានប្រសិទ្ធភាពខ្ពស់ និងសូមឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវបន្តរក្សាការប្រុងប្រយ័ត្នខ្ពស់ ក្នុងការបង្ការ ទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ត្រូវបន្តអនុវត្តន៍នូវគោលការណ៍ រក្សាគម្លាតសង្គម និងវិធានការនានា តាមការណែនាំរបស់ក្រសួងសុខាភិបាល និងការអនុវត្តវិធានការ ៣កុំ ៣ការពាររបស់រាជរដ្ឋាភិបាល ឲ្យបានជាប់ជានិច្ច ។

បន្ទាប់មកថ្នាក់ដឹកនាំ ក៏បានអញ្ជើញប្រគេនទៀនវស្សា ថវិកា និងគ្រឿងបរិភោគ ដល់ព្រះចៅអធិការវត្ត ចំនួន ៨ នៅក្នុងស្រុកឆែប ដោយវត្តនីមួយៗ ទទួលបានបច្ច័យ ៣០ម៉ឺនរៀល ,អង្ករ ៣៥០គីឡូក្រាម ,ទៀនព្រះវស្សា ២គូ ,មី ៥កេស ,ធូប ១ដុំធំ ,សាដក ៣គូ ,ទឹកបរិសុទ្ធ ៥កេស ,ទឹកក្រូច ៥កេស ,សៀង ១កែវធំ ,ឆៃប៉ូវ ១កែវធំ ,ទឹកត្រី ៣យួរ ,ទឹកស៊ីអ៊ីវ ៣យួរ និងបានប្រគេនថវិកា ១លានរៀល ជូនវត្តដងផ្លិត សម្រាប់ជាបច្ច័យកសាង និងជូនតាជី យាយជី ៤០នាក់ ក្នុងមា្នក់ៗ ទទួលបានសារ៉ុង១ និងថវិកា ១ម៉ឺនរៀល ផងដែរ ៕ដោយ ៖ ឡុង សំបូរ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner