នាយករដ្ឋមន្រ្តីអង់គ្លេស បង្ហោះសារក្រោយមិនបានឈ្នះពាន EURO និងស្តីបន្ទោសដល់ការរើសអើង ពូជសាសន៍

ការប្រកួតបាល់ទាត់ EURO 2020 បានបញ្ចប់ ក្រុមអង់គ្លេស មិនបានឈ្នះពាន ក្រោយចាញ់ក្រុមអ៊ីតាលី ដោយបាល់១១ម៉ែត្រ ក្នុងលទ្ធផល៣ទល់២ បន្ទាប់ពីស្មើគ្នា ១ទល់១ ៩០នាទី នៅកីឡដ្ឋាន Wembly នាទីក្រុងឡុងដ៏ ប្រតេសអង់គ្លេស កាលពីយប់មិញ ។


នាយករដ្ឋមន្រ្តីអង់គ្លេស លោក Boris Johnson បានលើកសរសើរលើបណ្តាញ Twitter ថា ក្រុមជម្រើសជាតិអង់គ្លេស លេងដូចវីរបុរស ។ ប៉ុន្តែលោកគ្រូបង្វឹក Gareth Southgate និងកីឡាករ លេងដូច Heroes ។ ពួកគេធ្វើបានយ៉ាងល្អសម្រាប់មោទនភាពជាតិ និងសមទទួលបានក្រេឌីតយ៉ាងអស្ចារ្យ» ។


ទន្ទឹមនឹងនោះ លោក ក៏បានស្តីបន្ទោសដល់ការរើសអើងពូជសាសន៍ បន្ទាប់ពីកីឡាករអង់គ្លេសស្បែកខ្មៅ ស៊ុតបាល់១១ម៉ែត្រមិនចូល ធ្វើអោយក្រុមមិនអាចឈ្នះពានប្រចាំទ្វីបអ៉ឺរុប ក្រោយខកខាន់លើកពានធំៗ រយៈពេល៥៥ឆ្នាំមកហើយ ។


គួររម្លឹកថា ក្រុមតោកំណាចអង់គ្លេស ធ្លាប់ឈ្នះពាន World Cup ម្តង ក្នុងឆ្នាំ១៩៦៦ គ្រាដែលធ្វើម្ចាស់ផ្ទះ ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner