អប្សរាព្រឹកនេះ ១៣ កក្កដា ២០២១

វគ្គទី១៖ព្រឹត្តិការណ៍នយោបាយ

C7     ប្រមុខការទូតកម្ពុជា នឹងអញ្ជើញចូលរួម ក្នុងសន្និសីទពាក់ កណ្ដាលអាណត្តិ រដ្ឋមន្ត្រីការបរទេស នៃចលនាមិនចូលបក្សសម័្ពន្ធ (NAM) នៅថ្ងៃទី១៣-១៤ ខែកក្កដា ឆ្នាំ២០២១ ៕…អានផ្ទាល់  (Page)

L3      លោក សួន សេរីរដ្ឋា លើកឡើងថា សម រង្ស៊ី ប្រមូលយកលុយ ពីអ្នកគាំទ្រ ទៅដាក់ចូលវិនិយោគ ជាទ្រព្យសម្បត្តិផ្ទាល់ខ្លួន ជាមួយក្រុមហ៊ុន PATRIMEA ៕ …ឃ្លីប…

V6      កម្ពុជា​តវ៉ា​ទៅ​ក្រុមហ៊ុន​ឥណ្ឌា​មួយ​ដែល​ប្រើ​ឈ្មោះ​និង​រូប​ប្រាសាទអង្គរវត្ត​លើ​ផលិតផល​របស់ខ្លួន​៕…អានផ្ទាល់

BT3    ប្រធានរាជបណ្ឌិតសភាកម្ពុជា គូសបញ្ជាក់ថា កសិកម្ម បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការបម្រើឲ្យវិស័យសេដ្ឋកិច្ច ក្នុងកំឡុង វិបត្តិកូវីដ-១៩ ៕ …ឃ្លីប…

V5      អ្នកថតរូបជនជាតិបារាំងដ៏ល្បីឈ្មោះ Raymond Cauchetier ទទួលមរណភាពវ័យ ១០១ឆ្នាំ៕…អានផ្ទាល់

SB1   ក្រសួងសុខាភិបាល សហការជាមួយ រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើសន្និសីទសារពត័មាន ក្នុងគោលបំណង ផ្សព្វផ្សាយពីនីតិវិធី និងយន្តការ ដាក់ព្យាបាល តាមផ្ទះ ចំពោះអ្នកជំងឺ កូវីដ-១៩កម្រិតស្រាល និងគ្មានរោគសញ្ញា សម្រាប់ភូមិសាស្រ្តរាជធានីភ្នំពេញ៕ …ឃ្លីប…

SB2   អាជ្ញាធររាជធានី បើកការប្រជុំដើម្បីអនុវត្ត ការទុកដាក់បញ្ចុះឬ បូជាសពមានកូវីដ-១៩ ដោយមិនមានហានិភ័យទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល៕…អានផ្ទាល់

V8   រាជរដ្ឋាភិបាលប្រើប្រាស់ឈើដែលរឹបអូសបាន ពីការបង្ក្រាបបទល្មើសធ្វើក្តារមឈូស ដើម្បីដាក់សពអ្នកជំងឺកូវីដ១៩ ដែលបាត់បង់ជីវិត ជាការគោរពដល់សព៕…អានផ្ទាល់

វគ្គទី២៖សុវត្ថិភាពសង្គម

C6     រដ្ឋបាលរាជធានីភ្នំពេញ សម្រេចបើកដំណើរការផ្សារបឹងកេងកងឡើងវិញ ក្រោយបិទជាលើកទី២ ដោយសារពាក់ព័ន្ធអ្នកកើតជំងឺកូវីដ ៕…អានផ្ទាល់  (Page)

C8     អាជ្ញាធររាជធានីភ្នំពេញ បានសម្រេចផ្អាកដំណើរការជាបណ្តោះអាសន្ន ផ្សារកណ្តាល ក្នុងសង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ ដើម្បីទប់ស្កាត់ជំងឺកូវីដ១៩ រយៈពេល ១៤ថ្ងៃ ចាប់ពីម៉ោងសូន្យ ថ្ងៃទី១៣ ខែកក្កដា រហូតដល់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ ៕…អានផ្ទាល់  (Page) ចប់

C9     គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ចេញលិខិតព្រមានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ចំពោះបញ្ហាអយុត្តិធម៌ធ្វើឲ្យមហាជន និងថ្នាក់ដឹកនាំប្រតិកម្មជាញឹកញាប់ ៕…អានផ្ទាល់  (Page)ចប់

ខេត្តស្វាយរៀង

BH1   អភិបាលខេត្តស្វាយរៀង អំពាវនាវប្រជាពលរដ្ឋ ដែលមកទទួលការចាក់វ៉ាក់សាំង ត្រូវមកតាមការកំណត់ របស់អាជ្ញាធរ ចៀសវាងមកប្រជ្រៀតគ្នា ធ្វើឱ្យបាត់សណ្ដាប់ធ្នាប់ ៕ …ឃ្លីប…

ខេត្តឧត្តរមានជ័យ

C1     យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺគូវីដ១៩  ជូនប្រជាពលរដ្ឋ ចំនួន៣ក្រុង ស្រុក ក្នុងខេត្តឧត្តរមានជ័យ៕…អានផ្ទាល់

ខេត្តសៀមរាប

C2     ប្រជាពលរដ្ឋនៅក្រុងសៀមរាប ទទួលបានចាក់វ៉ាក់សាំងប្រឆាំងកូវិដ១៩ ពីរាជរដ្ឋាភិបាលកម្ពុជា៕…អានផ្ទាល់ (ដោយ៖សុខា រិទ្ធ)

BH2   ក្រុមអ្នកជំនាញ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីន ហៅកាត់ថា ស៊ីម៉ាក់ បាននឹងកុំពុងបន្តជីក កកាយ និងប្រមូលគ្រាប់បែកដៃ មិនទាន់ផ្ទុះបន្ថែមទៀត បន្ទាប់ពីរកឃើញ បានប្រមាណជាង ៣០០គ្រាប់ ៕ …ឃ្លីប…

ខេត្តរតនគិរី

BH5   ថ្ងៃនេះ ប្រជាពលរដ្ឋ ក្រុងបានលុង នៃខេត្តរតនគិរី និងបានចាក់វ៉ាក់សាំង ការពារជំងឺកូវីដ១៩ ៕ …អានផ្ទាល់…

វគ្គទី៣៖រាយការណ៍តាមខេត្ត

L1      ៥ខែ ដើមឆ្នាំនេះ សត្វព្រៃនៅកម្ពុជា ជាង១ម៉ឺនក្បាល ជាប់អន្ទាក់ព្រានព្រៃ យ៉ាងវេទនា ៕           …ឃ្លីប…

ខេត្តប៉ៃលិន

BT2    ផ្លូវទៅកាន់ រមណីយដ្ឋានធម្មជាតិ ទឹកធ្លាក់ភ្នំខៀវ ត្រូវបានកែលម្អ ដើម្បីលើកកំពស់សោភ័ណ្ឌភាពទាក់ទាញ ភ្ញៀវទេសចរណ៌ជាតិ និងឣន្តរជាតិ នៅពេលខាងមុខ ៕ …ឃ្លីប…

ខេត្តកំពត

BH4   រដ្ឋបាលខេត្តកំពត បើកកិច្ចប្រជុំបូកសរុបលទ្ធផល សកម្មភាពក្រុមការងារ រាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពត ឆមាសទី១ ឆ្នាំ២០២១ តាមប្រព័ន្ធ ZooM ៕ …អានផ្ទាល់…

ខេត្តស្ទឹងត្រែង

BH3   កសិករ នៅ​ខេត្តស្ទឹងត្រែង បាន​អះអាងថា ដំណាំ​ម្ទេស ងាយស្រួល​ដាំ និង​មើលថែទាំ រីឯ​ទីផ្សារ​វិញ​នោះ មិន​ពិបាក​លក់​ចេញ​ឡើយ ៕ …ឃ្លីប…

ខេត្តបន្ទាយមានជ័យ

C4     ក្រុមការងារ ចុះមូលដ្ឋានស្រុកថ្មពួក លើកទឹកចិត្តដល់ប្រជាកសិករដាំដំណាំ  ជាមួយការងារបង្ករបង្កើនផល បើទោះជាខេត្តបន្ទាយមានជ័យ មានការរាលដាលឆ្លងមេរោគកូវីត១៩ក៏ដោយ៕     …លោក គៀន ច័ន្ទ ហ៊ីន …ឃ្លីប…

ខេត្តសៀមរាប

C5     រដ្ឋបាលខេត្តសៀមរាប ទទួលបានអំណោយឧបត្ថមពីសប្បុរសជន ក្នុងការចូលរួមចែករំលែកក្នុងបរិ  បទកូវី១៩៕…អានផ្ទាល់ (ដោយ៖សុខា រិទ្ធ)

ខេត្តមណ្ឌលគិរី

C3     អភិបាលខេត្តមណ្ឌលគិរី ចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនកងកម្លាំងដែលឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម ស្ថិតនៅក្នុងស្រុកពេជ្រាដា ៕…អានផ្ទាល់ (ដោយ៖ពលៈ)

សូមជូនព័ត៌មានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន

វគ្គទី៤៖ព្រិត្តិការណ៍ចុងក្រោយ

——–សូមជូន បទយកការណ៍

R79    បុព្វហេតុបរិស្ថាននាំអោយសំរាមក្លាយជាដុំមាសពេជ្រ បង្កើតចំណូលបច្ចុប្បន្នបញ្ហាសំរាមប្លាស្ទិកមិនថាប្រទេសកម្ពុជាទេ ស្ទើរទូទាំងពិភពលោក បានចាត់ទុកវាជា បញ្ហា ចម្បងមួយ ដែលត្រូវតែចូលរួមដោះស្រាយពីគ្រប់ភាគីពាក់ព័ន្ធ។ ចំពោះកម្ពុជាមានសិប្បកម្មមួយកន្លែង បានចំណាយពេលជាង១០ឆ្នាំ ទៅលើការងារកែច្នៃសំរាមប្លាស្ទិក ទៅជាវត្ថុធាតុដើមសម្រាប់ប្រើប្រាស់ ឡើងវិញ ដោយម្ចាស់សិប្បកម្មរូបនោះបានចាត់ទុកសំរាម ទៅជាវត្ថុមង្គលរបស់លោក ព្រោះវាបាននាំមក នូវប្រាក់ចំណូលសម្រាប់លោកផងពិសេសគឺអាចជួយសម្អាតបរិស្ថាននៅក្នុងបរិយាកាស។ យ៉ាន់ លីណា…ឃ្លីប…

——–សូមជូន ហោរាសាស្ត្រ

ហោរាសាស្រ្តប្រចាំថ្ងៃ៤កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥  ត្រូវនឹងថ្ងៃអង្គារ៍ ទី១៣ ខែកក្កដា ឆ្នាំ២០២១៕…ឃ្លីប…

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner