ខេត្តព្រៃវែង ឆ្លងថ្មី១៣០ និង ស្លាប់២នាក់ (Video Inside)

ខេត្តព្រៃវែងបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន១៣០នាក់ និងស្លាប់២នាក់ ក្នុងរយៈពេល២៤ម៉ោងចុង ក្រោយនេះ។

យោងតាមរដ្ឋបាលខេត្តការឆ្លងថ្មី ទាំង១៣០នាក់ថ្ងៃនេះ រួមមាននៅក្រុងព្រៃវែង៤នាក់, ស្រុក ពាមរក៍៣៣នាក់, ស្រុកកំចាយមារ២៩នាក់, ស្រុកស្វាយអន្ទរ១៤នាក់,  ស្រុកមេសាង១២នាក់, ស្រុកបាភ្នំ៧នាក់, ស្រុកពារាំង៥នាក់, ស្រុកព្រះសេ្ដច៤នាក់, ស្រុកពោធិ៍រៀង៤នាក់, ស្រុកកញ្ច្រៀច៤នាក់, ស្រុកស៊ីធរកណ្តាល២ នាក់, ស្រុកពាមជរ២នាក់, ស្រុកកំពង់ត្របែក២នាក់, មកពីខេត្តកណ្តាល៣នាក់ និង មកពីខេត្តស្វាយរៀង ៥នាក់ ។ ចំណែកអ្នកស្លាប់ដោយសារ ជំងឺកូវីដ១៩ទាំង២នាក់ គឺជាស្រ្តីអាយុ៣៧ឆ្នាំនៅភូមិត្រពាំងស្រែ ឃុំត្រពាំងស្រែ ស្រុកមេសាង និងម្នាក់ទៀត រដ្ឋបាលខេត្តមិនទាន់បង្ហាញអត្តសញ្ញាណនៅឡើយ។

ខេត្តព្រៃវែង មានអ្នកឆ្លងជំងឺ កូវីដ-១៩ចំនួន២ពាន់៣០១នាក់, ព្យាបាលជាសះស្បើយចំនួន១ពាន់៣៩០នាក់ និងមានអ្នកស្លាប់ សរុបចំនួន ៣៧នាក់។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner