ខេត្តព្រៃវែង បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន ១៧៧នាក់ និងស្លាប់ម្នាក់ ក្នុងរយៈពេល ២៤ម៉ោងចុង ក្រោយ

អត្ថបទដោយ៖
ធី ដា

យោងតាមរដ្ឋបាលខេត្តការឆ្លងថ្មី ទាំង១៧៧នាក់ថ្ងៃនេះ រួមមាននៅក្រុងព្រៃវែង៥នាក់, ស្រុកកំចាយមារ៦៨នាក់, ស្រុកពាមរក៍៣៤នាក់, ស្រុកបាភ្នំ៩នាក់, ស្រុកពោធិ៍រៀង៩នាក់, ស្រុកព្រះសេ្ដច៨នាក់, ស្រុកពារាំង៨នាក់, ស្រុកមេសាង៦នាក់, ស្រុកស្វាយអន្ទរ៦នាក់, ស្រុកកំពង់ត្របែក៣នាក់, ស្រុកពាមជរ២នាក់, ស្រុកកញ្ច្រៀច២នាក់, ស្រុកស៊ីធរកណ្ដាល២នាក់, មកពីខេត្តស្វាយរៀង១២នាក់, មកពីខេត្តក្បួងឃ្មុំ២នាក់ និង មកពីខេត្តកំពង់ឆ្នាំងម្នាក់។

ចំណែកអ្នកស្លាប់ដោយសារ ជំងឺកូវីដ-១៩នោះ គឺជាស្រ្តីអាយុ៧៨ឆ្នាំនៅភូមិគកតូច ឃុំព្រៃស្រឡិត ស្រុកពារាំង ខេត្តព្រៃវែង ។ ខេត្តព្រៃវែង មានអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន២ពាន់៤៧៨នាក់, ព្យាបាលជាសះស្បើយចំនួន១ពាន់៤៥៩០នាក់ និងមានអ្នកស្លាប់ សារុបចំនួន៣៨នាក់។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner