ថៃ​ឆ្លង​ថ្មី​ជិត​៩​ពាន់​នាក់​ ​ស្លាប់​ជិត​៦​០​នាក់​ទៀត​

ប្រទេស​ថៃ​នា​ព្រឹក​ថ្ងៃ​ទី​១​៣​ ​កក្កដា​ ​២​០​២​១​នេះ​ ​បាន​ប្រកាស​ពី​ការ​មាន​វិជ្ជមាន​កូ​វី​ដ​១​៩​ ​ក្នុង​ប្រទេស​ ​ចំនួន​៨​៦​៥​៨​នាក់​ ​និង​ស្លាប់​ថ្មី​ចំនួន​៥​៨​នាក់​ទៀត​ ​ក្នុង​ពេល​២​៤​ម៉ោង​ចុងក្រោយ​មកនេះ​។​

​ក្រសួងសុខាភិបាល​ថៃ​បានឲ្យ​ដឹង​ថា​ ​ក្នុងចំណោម​ឆ្លង​ថ្មី​ជាង​៨​ពាន់​នាក់នេះ​ ​ក៏មាន​ឆ្លង​ក្នុង​ពន្ធ​នាគា​រ​ចំនួន​១​៤​៦​បន្ថែម​ទៀត​ផង​ដែរ​ ​ត្បិត​ការ​ឆ្លង​ក្នុង​ពន្ធ​នាគា​រ​ថៃ​នៅតែ​បន្ត​មាន​ ​ប៉ុន្មាន​ស​ប្តាហ៍​មកនេះ​។​ ​ក្នុង​ពេល​២​៤​ម៉ោង​មកនេះ​ ​ក៏មាន​អ្នកជំងឺ​៣​៧​៩​៧​នាក់​ទៀត​ ​ត្រូវ​បាន​ព្យាបាល​ឲ្យ​ជាសះស្បើយ​ផង​ដែរ​។​

​ចាប់តាំង​ពីដើម​ឆ្នាំ​២​០​២​០​មក​ ​ថៃ​មាន​អ្នក​កើត​កូ​វី​ដ​១​៩​ ​ចំនួន​៣​៥​៣​៧​១​២​នាក់​ហើយ​ ​ជាសះស្បើយ​២​៥​៥​៤​៥​៥​នាក់​ ​ស្លាប់​២​៨​៤​៧​នាក់​៕​

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner