ការឆ្លងថ្មីនៃវីរុសកូវីដ១៩ក្នុងប្រទេសអាស៊ានទាំង១០នៅក្នុងរយ:ពេលនេះ២៤ម៉ោងចុងក្រោយនេះមានចំនួន៧ម៉ឺន៩ពាន់៣៣៣ករណី និងការស្លាប់ថ្មីមានចំនួន១ពាន់២៤១នាក់

អត្ថបទដោយ៖
Kien Sereyvuth

ការឆ្លងថ្មីនៅថ្ងៃនេះបានកើតឡើងលើប្រទេសចំនួន៩គឺប្រទេសឥណ្ឌូនេស៊ី, ហ្វីលីពីន, ម៉ាឡេស៊ី, មីយ៉ាន់ម៉ា,សឹង្ហបុរី, ថៃ, កម្ពុជា, វៀតណាម, និងប្រទេសប្រុយណេ។ ប្រទេសដែលមានការស្លាប់ថ្មីមាន៧ប្រទេស គឺប្រទេសឥណ្ឌូណេស៊ី, ហ្វីលីពីន, មីយ៉ាន់ម៉ា, ថៃ, ម៉ាឡេស៊ី, វៀតណាម, និងប្រទេសកម្ពុជា។
ប្រទេសឥណ្ឌូនេស៊ីនៅក្នុងរយ:ពេល២៤ម៉ោងចុងក្រោយនេះមានការឆ្លងថ្មីចំនួន៤ម៉ឺន៧ពាន់៨៩៩ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន២លាន៦១ម៉ឺន៥ពាន់៥២៩ករណី។ ចំណែកការស្លាប់ថ្មីវិញមានចំនួន៨៦៤នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន៦ម៉ឺន៨ពាន់២១៩ករណី។ ប្រទេសឥណ្ឌូនេស៊ីគឺ ជាប្រទេសដែលមានការឆ្លងនិងការស្លាប់ច្រើនជាងគេក្នុងចំណោមប្រទេសអាស៊ានទាំង១០។
ចំណែកប្រទេសម៉ាឡេស៊ីនៅក្នុងរយ:ពេល២៤ម៉ោងចុងក្រោយនេះមានការឆ្លងថ្មី ចំនួន១ម៉ឺន១ពាន់៧៩ករណីដែលនាំឲ្យការឆ្លងសារុបចំនួន៨៥ម៉ឺន៥ពាន់៩៤៩ករណី។ ចំណែកការស្លាប់ថ្មីវិញ មានចំនួន១២៥នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន៦ពាន់៣៨៥នាក់។
ប្រទេសថៃមានការឆ្លងថ្មីចំនួន៨ពាន់៦៨៥ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន៣៥ម៉ឺន៣ពាន់៧១២ករណី។ ចំណែកការស្លាប់ថ្មីមានចំនួន៥៦ករណីដែលនាំឲ្យការស្លាប់សារុបមានចំនួន២ពាន់៨៤៧ករណី។
នៅក្នុងប្រទេសហ្វីលីពីនមានការឆ្លងថ្មីចំនួន៣ពាន់៦០៤ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន១លាន៤៨ម៉ឺន១ពាន់៦៦០ករណី។ ចំណែកការស្លាប់ថ្មីនៅថ្ងៃនេះមានចំនួន៧៧នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន២ម៉ឺន៦ពាន់៩២នាក់។
ប្រទេសមីយ៉ាន់ម៉ានមានការឆ្លងថ្មីចំនួន៥ពាន់១៤ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន១៩ម៉ឺន៧ពាន់២២៧ករណី។ ចំណែកការស្លាប់ថ្មីមានចំនួន៨៩នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន៣ពាន់៩២៧នាក់។
ប្រទេសសឹង្ហបុរីមានការឆ្លងថ្មីចំនួន២៦ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន៦ម៉ឺន២ពាន់៧៤៤ករណី។
ប្រទេសកម្ពុជាមានការឆ្លងថ្មីចំនួន៨៣០ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន៦ម៉ឺន២ពាន់៧០០ករណី។ ចំណែកការស្លាប់ថ្មី២៨ដែលនាំឲ្យការស្លាប់សារុបមានចំនួន៩៥៣នាក់។
ប្រទេសវៀតណាមមានការឆ្លងថ្មី២ពាន់១៨៧ករណីដែលនាំឲ្យការឆ្លងសារុបចំនួន៣ម៉ឺន២ពាន់៦៦៥ករណី។ ចំណែកការស្លាប់ថ្មីមានចំនួន២នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន១២៥នាក់។
ប្រទេសប្រុយណេមានការឆ្លងថ្មីចំនួន៩ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន២៧៧ករណី។
ប្រទេសដែលមិនរងការឆ្លងនោះគឺប្រទេសឡាវ។
គិតសារុបរួមនៃប្រទេសទាំង១០អាស៊ាននាពេលនេះ មានការឆ្លងសារុបមាន៥លាន៦៦៥ម៉ឺន៥ពាន់២៨៨ករណី, និងការស្លាប់មាន១០ម៉ឺន៨ពាន់៥៩០នាក់។
បើគិតសារុបនៅលើសាកលលោកនោះវិញការឆ្លងវីរុសកូវីដ១៩សារុបមានចំនួនជាង ១៨៨លានករណី, និងការស្លាប់មានជាង៤លាន៥ម៉ឺននាក់។

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner