កីឡាករ Roger Federer និងកីឡាការិនី Johanna Konta បានដកខ្លួនចេញពីព្រឹត្តិការណ៍អូឡាំពិកទីក្រុងតូក្យូឆ្នាំ ២០២០

ម្ចាស់ជើងឯក Grand Slam ចំនួន ២០ ដងកីឡាករ Roger Federer បានរងរបួស ជង្គង់ ខណៈកីឡាការិនីលេខ ១ សញ្ជាតិ​អង់គ្លេស Johanna Konta បានដកខ្លួនចេញពីព្រឹត្តិការណ៍អូឡាំពិក ទីក្រុងតូក្យូនៅ​រដូវ​ក្តៅ​នេះ​។ Federer ដែលជាប់ចំណាត់ថ្នាក់លេខ ៩ នៅលើពិភពលោក បានទទួលការវះកាត់ជង្គង់ចំនួន ២ លើកកាលពីឆ្នាំ ២០២០ ។ ចំណែកកីឡាការិនី Konta អាយុ ៣០ ឆ្នាំបាន ដកខ្លួនចេញពី Wimbledon នៅពេលដែល​សមា​ជិក​ក្រុមរបស់នាងបានធ្វើតេស្ត៍វិជ្ជមាន កូវីដ ហើយនាងត្រូវបាន​គេដឹងថា​ជាមនុស្សជិតស្និទ្ធ។

ក្នុងរយៈពេល ២ ឆ្នាំចុងក្រោយនេះ គេបានឃើញការប្រកួត Grand Slam របស់ Federer មានភាពប្រហាក់ប្រហែលជាមួយកីឡាករ អេស្បាញ Rafael Nadal ក្នុងព្រឹត្តិការណ៍ French Open ឆ្នាំ ២០២០ និងថ្មីៗនេះដោយ Novak Djokovic របស់ស៊ែប៊ីដែលបានឈ្នះពានរង្វាន់ធំទី ២០ នៅ Wimbledon ឆ្នាំ ២០២១ ។

គួររំលឹកថា Roger Federer អាយុ ៣៩ ឆ្នាំបានឈ្នះមេដាយមាស នៅទីក្រុងប៉េកាំងឆ្នាំ ២០០៨ និងប្រាក់ ក្នុងឆ្នាំ ២០១២ ដោយចាញ់ការប្រកួតផ្តាច់ព្រ័ត្រជាមួយ Andy Murray ៕

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner