ប្រធាន​ក្រុមហ៊ុន​ ​Vie​t​jet​ ​ក្លាយ​ជា​​សេដ្ឋ​នី​ពិភពលោក​ ​ដំបូង​របស់​វៀតណាម​

ទីភ្នាក់ងារ​សារ​ព័ត៌មាន​ ​Vietnam​news​ ​បាន​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​១​៤​ ​កក្កដា​ ​២​០​២​១​នេះ​ ​បង្ហាញ​ពី​មហា​សេដ្ឋ​នី​ពិភពលោក​ ​របស់​វៀតណាម​តែម្នាក់​គត់​ N​guy​e​n ​T​h​i​ ​P​h​uon​g​ ​T​h​a​o ​លំដាប់​ទី​១​១​១​ ​លើ​ពិភពលោក​។​

​ប្រធាន​ ​និង​ជានា​យក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​ ​Vie​t​jet​ រូបនេះ​បាន​ក្លាយ​ជា​មហាសេដ្ឋឋី​នី​ពិភពលោក​ ​ក្នុង​បញ្ជី​កំពូល​មហាសេដ្ឋី​ពិភពលោក​ប្រចាំ​ឆ្នាំ​របស់​ទស្សនា​វ​ត្តី ​For​be​s ​ទោះបីជា​ឧស្សាហកម្ម​អាកាសចរ​រង​ផល​ប៉ះពាល់​ខ្លាំង​ពី​វិបត្តិ​កូ​វី​ដ​១​៩​ក៏ដោយ​។

​លោកស្រី​ត្រូវ​បាន​គេ​ដឹង​ថា​ ​មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ​២​.​៨​ពាន់​លាន​ដុល្លារ​អាមេរិក​ ​ជា​សហគ្រិន​ស្ត្រី​វៀតណាម​តែម្នាក់​គត់​បាន​ចូល​ទៅ​ក្នុង​លំដាប់​មហាសេដ្ឋី​ពិភពលោក​នេះ​។​ ​លោកស្រី ​N​guy​e​n ​T​h​i​ ​P​h​uon​g​ ​T​h​a​oក៏​ជា​អនុប្រធាន​ធនាគារ​ ​H​D​Bank​ ​ដែរ​៕​

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner