កម្ពុជាបិទការឆ្លងកាត់ព្រំដែនកម្ពុជានិងវៀតណាមរយៈពេលមួយខែ (Video Inside)

ក្រសួងការបរទេសកម្ពុជា បានធ្វើលិខិតបញ្ជាក់ប្រាប់ស្ថានទូតកម្ពុជាប្រចាំប្រទេសវៀតណាមជុំវិញការផ្អាក បណ្តោះអាសន្នការធ្វើដំណើរចេញចូលឆ្លងកាត់ព្រំដែនកម្ពុជានិងវៀតណាម។ លិខិតក្រសួងការបរទេសថ្ងៃទី ១៣កក្កដា បានធ្វើឡើងក្រោយបទបញ្ជារបស់សម្តេចនាយករដ្ឋមន្ត្រីក្នុងកិច្ចប្រជុំគណរដ្ឋមន្ត្រីកាលពីសប្តាហ៍ មុន ដែលបានដាក់បទបញ្ជាការពង្រឹងវិធានការទប់ស្កាត់ការធ្វើដំណើរឆ្លងកាត់ព្រំដែន ។

លិខិតរបស់ក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ជុំវិញការផ្អាកធ្វើដំណើរចេញចូលរយៈពេលមួយខែរបស់ កម្មករជំនាញ, អ្នកបច្ចេកទេសនិងបុគ្គលិកក្រុមហ៊ុននានារបស់ប្រទេសវៀតណាម។ ការផ្អាករយៈពេល១ខែនោះ នឹងចាប់ផ្តើមពីថ្ងៃទី១៨ កក្កដា ឆ្នាំ២០២១។

យោងតាមក្រសួងការបរទេស ការផ្អាកនោះ ត្រូវបាន តែលើកលែង ចំពោះករណីមួយចំនួន ដូចជា អ្នកជំងឺដែលត្រូវព្យាបាលនៅវៀតណាម, អ្នកការទូត, មន្ត្រីរាជការ ដែលមាន បេសកកម្មតាមការអញ្ជើញរបស់អាជ្ញាធរនៃប្រទេសទាំងពីរ, រួមទាំងនិស្សិត សិក្ខាកាម ដែលបានបញ្ចប់ការ សិក្សា ឬករណីមានការអនុញ្ញាតពិសេសពីរាជរដ្ឋាភិបាល។

លិខិតក្រសួងការបរទេសបញ្ជាក់ប្រាប់ស្ថានទូតខ្មែរ នៅវៀតណាមនាពេលនេះ បានទន្ទឹមនឹងការឆ្លងនៅវៀតណាមកាន់តែពុះកញ្ជ្រោល។ កាលពីម្សិលមិញការឆ្លង នៅវៀតណាមមានចំនួន២ពាន់១៨៧ករណី និងថ្ងៃនេះមានការឆ្លងកាន់តែខ្ពស់ថែមទៀតដល់ចំនួន២ពាន់៧៤៤ ករណី។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner