ការឆ្លងកូវីដ១៩ស្ថិតក្នុងខ្ទង់ជាង៩០០ ក្នុងរយៈពេល២៤ម៉ោង (Video Inside)

ការឆ្លងជំងឺកូវីដ១៩ នៅថ្ងៃនេះ មានចំនួន៩១៥ករណី ដែលជាការកើនឡើង៨៥ករណីបើប្រៀបធៀបនឹងការ ឆ្លងម្សិលមិញ។ កម្ពុជាចាប់តាំងពីដើមខែកក្កដានេះមក ការឆ្លងជាង៩០០ករណីមាន១២លើកនិងការឆ្លងខ្ទង់ ជាង៨០០ករណី មាន២លើកដែលមិនមានសញ្ញាបង្ហាញភាពធូរស្រាលសោះឡើយ។ ចំណែកការស្លាប់ថ្មីក្នុង រយៈពេល២៤ ម៉ោងចុងក្រោយនេះ មានចំនួន៣៣នាក់ដែលកើនឡើង៥នាក់បើប្រៀបធៀបនឹងម្សិលមិញ។ ក្នុងចំណោមការឆ្លងថ្មី៩១៥ករណីថ្ងៃនេះ, ការឆ្លងចូលក្នុងសហ គមន៍រយៈពេល២៤ម៉ោងកន្លងមកនេះ មានចំនួន៦៥៨ករណីដែលកើនឡើង៤៥ករណីបើប្រៀបធៀបនឹងម្សិល មិញ។ ការឆ្លងមកពីក្រៅប្រទេសថ្ងៃនេះ មានចំនួន២៥៧ករណីដែលកើនឡើង៤០ករណីប្រៀបធៀបនឹងម្សិលមិញ។

ចំនួនមនុស្សដែលបានឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ រយៈពេល១៤៤ថ្ងៃកន្លងមកនេះ បានកើន ឡើង ដល់៥ម៉ឺន៨ពាន់២៦៨នាក់ហើយ ។ កម្ពុជាគិតត្រឹមថ្ងៃទី១៤ខែកក្កដា ឆ្នាំ២០២១ ការឆ្លង សរុបទូទាំងប្រ ទេស មានចំនួន៦ម៉ឺន៣ពាន់៦១៥នាក់, ការស្លាប់សរុបមានចំនួន៩៨៦នាក់ និងការព្យាបាលជាសះស្បើយ សរុប មានចំនួន៥ម៉ឺន៥ពាន់៣៦៥នាក់ ក្រោយការព្យាបាលជាសះស្បើយ ចំនួន៨៧៦នាក់ក្នុងរយ: ពេល ២៤ ម៉ោង កន្លងមកនេះ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner