ចំនួននៃការចាក់វ៉ាក់សាំង កើនលើស៥១ភាគរយ (Video Inside)

ចំនួនមនុស្សទទួលការចាក់វ៉ាក់សាំងបានកើ​នលើស៥១ភាគរយហើយនៃចំនួនចាក់១០លាននាក់ទូទាំងប្រទេស ។ យោងតាមក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី១៣កក្កដាឆ្នាំ២០២១ កម្ពុជាបានចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ បានចំនួន៥លាន១សែន៤ពាន់៨៤៦នាក់ហើយ ក្នុងនោះអ្នកបានចាក់វ៉ាក់សាំងទី២ដូសរួចមានចំនួន៣លាន៩ សែន៤ម៉ឺន៨ពាន់១១នាក់។ យុទ្ធនាការចាក់វ៉ាក់សាំង បានធ្វើកន្លងមកនេះនៅក្នុងរាជធានីភ្នំពេញ និងខេត្ត កណ្តាល ហើយបានបន្តតាមគោលដៅដទៃទៀតលើខេត្តមួយចំនួន។

របាយការណ៍ក្រសួង ការពារជាតិថ្ងៃ១៣ កក្កដា បានឲ្យដឹង ថាការចាក់ដោយក្រុមគ្រួពេទ្យយោធានៅក្នុងខេត្តគោលដៅចំនួន៨គឺសៀមរាប, បន្ទាយមាន ជ័យ,ខេត្តតាកែវ, កំពង់ស្ពឺ, ខេត្តព្រះសីហនុ, ខេត្តកោះកុង, កំពង់ចាម និងស្វាយរៀង បានចំនួនមនុស្ស៨០ម៉ឺន ៣ពាន់៣៣៤នាក់ ក្នុងនោះចាក់លើកទី២រួចចំនួន៣៩ម៉ឺន៣ពាន់៧៩នាក់។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner