ខេត្តព្រៃវែង ឆ្លងថ្មី១៧៩ និង ស្លាប់១នាក់ (Video Inside)

ខេត្តព្រៃវែងបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន១៧៩នាក់និងស្លាប់ម្នាក់ ក្នុងរយៈពេល២៤ម៉ោងចុង     ក្រោយ។ នេះជាតួលេខឆ្លងកើនលើស២នាក់បើប្រៀបធៀបនឹងម្សិលមិញ។

យោងតាមរដ្ឋបាលខេត្តការឆ្លងថ្មី ទាំង១៧៩នាក់ថ្ងៃនេះ រួមមាននៅក្រុងព្រៃវែង៧នាក់, ស្រុកកំចាយមារ៦៨នាក់, ស្រុកបាភ្នំ៣៣នាក់, ស្រុកព្រះ សេ្ដច១៧នាក់, ស្រុកមេសាង១១នាក់, ស្រុកពាមរក៍៦នាក់, ស្រុកស្វាយអន្ទរ៤នាក់, ស្រុកពោធិ៍រៀង៣នាក់,  ស្រុកពារាំង៣នាក់, ស្រុកកញ្ច្រៀច៣នាក់, ស្រុកពាមជរ២នាក់, ស្រុកកំពង់ត្របែក២នាក់, ស្រុកស៊ីធរកណ្ដាល ម្នាក់, មកពីខេត្តស្វាយរៀង១៤នាក់, មកពីខេត្តតាកែវ២នាក់, មកពីខេត្តកណ្ដាលម្នាក់, មកពីខេត្តត្បូងឃ្មុំម្នាក់ និង មកពីខេត្តកំពង់ធំម្នាក់។ ចំណែកអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩នោះ គឺជាបុរសអាយុ៥១ឆ្នាំ នៃស្រុកព្រះ សេ្ដច ។

ខេត្តព្រៃវែង មានអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន២ពាន់៦៥៧នាក់, ព្យាបាលជាសះស្បើយចំនួន១ពាន់៤៩៩នាក់ និងមានអ្នកស្លាប់ សរុបចំនួន៣៩នាក់។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner