ខេត្តស្វាយរៀង ឆ្លងថ្មី៤៨នាក់ និងស្លាប់៣នាក់ (Video Inside)

ខេត្តស្វាយរៀងបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន៤៨នាក់ និងស្លាប់៣នាក់ ក្នុងរយៈពេល២៤ម៉ោងចុង ក្រោយ។ នេះជាតួលេខឆ្លងថយចុះ១៤នាក់ប្រៀបធៀបនឹងម្សិលមិញ។

យោងតាមរដ្ឋបាលខេត្ត ការឆ្លងថ្មី ទាំង ៤៨នាក់នោះ រួមមាន២២នាក់ជាកម្មកររោងចក្រ, ៥នាក់ជាអ្នកប៉ះពាល់នឹងអ្នកជំងឺកូវីដ១៩, និងអ្នកឆ្លងមួយចំនួន ទៀតនៅតាមបណ្តាស្រុកនិងក្រុងរបស់ខេត្តស្វាយរៀង។ ចំណែកអ្នកស្លាប់ទាំង៣នាក់នោះវិញ គឺរួមមានស្ត្រី អាយុ៥៤ឆ្នាំម្នាក់នៅស្រុកកំពង់រោទិ៍, ស្ត្រីអាយុ៧៥ឆ្នាំនៅក្រុងបាវិត និងបុរសអាយុ៥៧ឆ្នាំនៅស្រុកស្វាយជ្រំ។

ខេត្តស្វាយរៀង មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន៣ពាន់៥៤៦នាក់, ព្យាបាលជាសះ ស្បើយចំនួន២ពាន់៤៩៩ នាក់ និងមានអ្នកស្លាប់សរុបចំនួន៥១នាក់។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner