អភិបាលខេត្តកំពង់ឆ្នាំង អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងអាជ្ញាធរ ចូលរួមថែរក្សាដើមឈើរបស់ក្រុមហ៊ុនជប៉ុនដែលបានដាំលំអរសងខាងផ្លូវជាតិលេខ៥ ដែលកំពុងស្ថាបនាផ្លូវវាងក្រុង នៅក្នុងស្រុករលាប្អៀរ

ខេត្តកំពង់ឆ្នាំង ៖ ព្រឹកថ្ងៃទី 15 ខែកក្កដាឆ្នាំ 2021នេះ ក្នុងឱកាសដឹកនាំមន្ត្រីរាជការ ចុះត្រួតពិនិត្យ ការសាងសង់ និមិត្តសញ្ញាក្អមឆ្នាំង ផ្លូវវាងក្រុងកំពង់
ឆ្នាំង និងដាំដើមឈើ លំអរតាមដងផ្លូវ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង មានប្រសាសន៍ថា ផ្លូវជាតិលេខ ៥ មានសារសំខាន់ខ្លាំងណាស់ ជាផ្លូវអាស៊ាន ដែលបានតភ្ជាប់ពីប្រទេសថៃឆ្ពោះទៅវៀតណាម និងប្រទេសចិនក្នុងនោះខេត្តកំពង់ឆ្នាំងក៏មានកំណាត់ផ្លូវប្រវែង ១៣៥គីឡូម៉ែត្រផងដែរ ។

ឯកឧត្តម អភិបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា ពេលផ្លូវអាស៊ានសម្រេចរួចរាល់ជាស្ថាពរ ប្រទេសកម្ពុជាក៏នឹងមានសេដ្ឋកិច្ចកើនឡើងមួយកម្រិតថែមទៀត ដោយឡែកសម្រាប់ខេត្តកំពង់ឆ្នាំងក៍មានកំណាត់ផ្លូវប្រវែង ១៣៥គីឡូម៉ែត្រផងដែរ ដោយខាងកើតជាប់ព្រុំប្រទល់ ស្រុកឧត្តង្គ ខេត្តកំពង់ស្ពឺ និងខាងលិច ជាប់ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

ជាមួយគ្នានេះ ខេត្តកំពង់ឆ្នាំង ក៍មានចំណុចផ្លូវវាងក្រុង ៣កន្លែង គឺ ១. នៅព្រុំប្រទល់ស្រុកឧត្តង្គ ២.នៅចំណុចនិមិត្តសញ្ញាឆ្នាំង ក្នុងឃុំជ្រៃបាក់ ស្រុករលាប្អៀរ ដែលកំពុងសាងសង់ និង នៅចំណុច តាដឹកដៃយាយ ស្ថិតក្នុងភូមិខ្វិត ឃុំពង្រ ក្នុងស្រុករលាប្អៀរខេត្តកំពង់ឆ្នាំង។

ចំពោះផលប្រយោជន៍នៃផ្លូវវាងក្រុង គឺមិនថាតែខេត្តកំពង់ឆ្នាំងទេ គ្រប់បណ្ដាខេត្តទាំងអស់ គឺមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការសម្រួលចរាចរណ៍ធ្វើ
ដំណើរ បានឆាប់រហ័ស និងមិនកកស្ទះ ដូចក្នុងក្រុងឡើយ ។ ជាមួយគ្នានេះ ក៍បានធ្វើឱ្យប្រជាពលរដ្ឋ ដែលមានទីលំនៅជាប់ផ្លូវថ្មី មានលទ្ឋភាពអភិវឌ្ឍន៍ជីវភាពរស់នៅកាន់តែប្រសើរឡើងផងដែរ ។

ការកសាងផ្លូវថ្មីវាងក្រុងខាងលើ
នេះ ក្រុមជំនាញវិស្វករ ជប៉ុន ក៏បានដាំដើមក្ងោក សងខាងផ្លូវ គឺដើម្បីកំណត់ព្រុំដីចំណីផ្លូវផងនិងដាំដើមត្របែកព្រៃនៅ ចំកណ្ដាលទ្រូងផ្លូវ គឺដើម្បីកែលំអរ
សោភ័ណភាពក្នុងខេត្តឲ្យកាន់តែល្អប្រសើរឡើង ។

តាមការបញ្ជាក់របស់មេការជនជាតិជប៉ុន បានឱ្យដឹងថា ក្នុងគម្រោងស្តាឡើងវិញ ផ្លូវជាតិលេខ៥ គឺចាប់ដំណើរការសាងសង់នៅឆ្នាំ២០១៨ និងបញ្ចប់នៅដំណាច់ឆ្នាំ២០២២ខាងមុខនេះ ។

សម្រាប់ ខេត្តកំពង់ឆ្នាំង មានកំណាត់ផ្លូវជាតិប្រវែង១៣៥គីឡួម៉ែត្រ និងមានផ្លូវវាងក្រុង៣កន្លែងក្នុងនោះផ្លូវវាងក្រុងកំពង់ឆ្នាំង មានប្រវែង ១១,៥០ គីឡូម៉ែត្រ។

ដោយឡែកនិមិត្តសញ្ញាឆ្នាំងដែលកំពុងដំណើរការសាងសង់ គឺមានកំពស់ ១២,៦ម៉ែត្រ មានទទឹងបាតក្រោម ៩,៩៦ម៉ែត្រនិងមានទទឹងឆ្នាំងប្រវែង ៦,៣ម៉ែត្រ ៕
សុខ គឹមសៀន

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner