កម្ពុជាប្រមូលចំណូលជិត១ពាន់១៦០លានដុល្លារអាមេរិកពីពន្ធគយ ក្នុងរយៈពេល៦ខែដើមឆ្នាំ២០២១

យោងតាមសេចក្ដីប្រកាសរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឲ្យដឹងថា ក្នុងឆមាសទី១ដើមឆ្នាំ២០២១ ចំណូលប្រមូលបានដោយអគ្គនាយកដ្ឋានគយ និងរដ្ឋាករ មានចំនួន៤ពាន់៦៩៥ប៊ីលាន៥០០លានរៀល ស្មីនឹង១ពាន់១៥៩លាន៥សែនដុល្លាអាមេរិក។ អគ្គនាយកដ្ឋានគយ បានបន្តថា ចំនួននោះ បានថយចុះប្រមាណ៨,៩% បើធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០។ ចំណូលពន្ធគយទាំងនោះ គឺចំណូលពីយានយន្ត និងគ្រឿងចក្រមានចំនួន១ពាន់៩៨៥ប៊ីលាន៥០០លានរៀល ដែលគ្របដណ្ដប់៤២,៣% នៃចំណូលសរុប, ទំនិញចម្រុះចំនួន១ពាន់៣១៦ប៊ីលាន៣០០លានរៀល ត្រូវជា២៨%នៃចំណូលសរុប, ផលិតផលតេលសិលាមានចំនួន១ពាន់១០១ប៊ីលាន៩០០លានរៀល ស្មើនឹង២៣,៥%នៃចំណូលសរុប និងសម្ភារៈសំណង់និងកម្រៃផ្សេងៗមានចំនួន២៩២ប៊ីលាន២០០លានរៀល ស្មើនឹង៦,២%នៃចំនូលសរុប។ រីឯតួលេខនៃទំហំពាណិជ្ជកម្មអន្តរជាតិក្នុងឆមាសទី១ឆ្នាំ២០២១ កម្ពុជានាំចេញផលិតផលកាត់ដេរមានចំនួន៤ពាន់៧២១លាន៤សែនដុល្លារអាមេរិក ដែលកើនឡើងប្រមាណ៤០លាន១សែនដុល្លារ ឬស្មើនឹង០,៩% បើធៀបនឹងឆមាសទី១ឆ្នាំ២០២០។ ចំពោះការនាំចេញផលិតផលវិនិយោគមិនមែនកាត់ដេរ ដូចជា កង់ គ្រឿងបំណែកអេឡិចត្រូនិក បង្គុំ ខ្សែភ្លើង គ្រឿងបន្លាស់រថយន្ត អំពូលលម្អ កុងផ្លាកេ និងផលិតផលឧស្សាហកម្មផ្សេងៗទៀត មានចំនួន១ពាន់៨៩៩លាន៧សែនដុល្លារអាមេរិក ដែលកើនឡើងប្រមាណ៦៣២លាន៥សែនដុល្លារអាមេរិក ឬប្រមាណ៤៩,៩%បើធៀបទៅរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។ ចំពោះការនាំចេញផលិតផលកសិកម្មមានចំនួន១ពាន់៥៨០លាន៦សែនដុល្លារអាមេរិក ដែលកើនឡើងប្រមាណ៦១៧លាន៦សែនដុល្លារ ឬស្មើនឹង៦៤,១៣% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០។

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner