មេបញ្ជាការកងទ័ពជើងគោក ចុះពិនិត្យខេត្តឧត្តរមានជ័យ ដើម្បីរៀបចំកន្លែងព្យាបាលកូវីដ១៩ (Video Inside)

អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ លោកឧត្តមសេនី៍យឯក ហ៊ុន ម៉ាណែតបានអញ្ជើញ ចុះមើល ទីតាំងមួយក្នុងខេត្តឧត្តរមានជ័យ ក្នុងការរៀបចំជាមណ្ឌលព្យាបាលជំងឺកូវីដកម្រិតស្រាល និងកម្រិតធ្ងន់ សម្រាប់ ព្យាបាលពលករមកពីប្រទេសថៃ។

ខេត្តឧត្តរមានជ័យដែលស្ថិតជាប់ប្រទេសថៃ គឺជាខេត្តដែលទទួលបានពលករ ឆ្លងជម្ងឺច្រើនជាងគេបំផុតវិលត្រឡប់មកពីប្រទេសថៃ។ ខេត្តឧត្តរមានជ័យ មានអ្នក ឆ្លងជំងឺកូវីដ១៩សរុបចំនួន ២ពាន់២២២នាក់ក្នុងនោះ២ពាន់៦០នាក់ គឺជាពលករវិលត្រឡប់មកពីប្រទេសថៃ។

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ដែលជាមេបញ្ជាការកងទ័ពជើងគោកក្នុងដំណើរទស្សនកិច្ចចុះពិនិត្យទី តាំងនៅថ្ងៃទី១៥ ខែកក្កដា នេះ បានថ្លែងនូវការកោតសរសើរដល់អាជ្ញាធរខេត្តឧត្តរមានជ័យ, កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងមន្ត្រី សុខា ភិបាលខេត្ត ដែលមួយរយៈនេះបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត អនុវត្តនូវបទបញ្ជារបស់សម្តេច តេជោ ហ៊ុន សែន ក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ បានយ៉ាងល្អប្រសើរ ពិសេសលើការ គ្រប់គ្រងមើលថែ ពលករដែលវិលត្រឡប់មកពីប្រទេសថៃបានយ៉ាងល្អ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner