នាយឧត្តមសេនីយ៍ វង្ស ពិសេន ចុះពិនិត្យយោធិនឆ្លងកំពុងព្យាបាលកូវីដ១៩ (Video Inside)

អគ្គមេបញ្ជាការកងទ័ពនាយឧត្តមសេនីយ៍ វង្ស ពិសេន នៅថ្ងៃទី១៥កក្កដានេះ បានអញ្ជើញចុះពិនិត្យមើល បណ្តាយោធិនដែលកំពុងទទួលការព្យាបាលជម្ងឺកូវីដ១៩ និងការធ្វើចត្តាឡីសក័នៅតាមបណ្តាអង្គភាពក្នុងជួរកង យោធពលខេមរភូមិន្ទ។ គួរបញ្ជាក់ថាការឆ្លងកូវីដ១៩កន្លងមកនេះ បានកើតឡើងក្នុងជួរយោធិននៃកងកម្លាំង ប្រដាប់អាវុធផងដែរ។ កាលពីថ្ងៃសុក្រសប្តាហ៍មុន សេចក្តីរាយការណ៍បានបង្ហាញថា មានករណីវិជ្ជមានចំនួន ២៤៨នាក់ រកឃើញក្នុងសាលានាយទាហានសកម្មអគ្គបញ្ជាការដ្ឋាន។

សេចក្តីរាយការណ៍បានឲ្យដឹងថ្ងៃនេះ ទៀតដែរថា បច្ចុប្បន្ននៅវិទ្យាស្ថានកងទ័ពជើងគោក, យោធិនដែលកំពុងសម្រាកព្យាបាលជំងឺកូវីដ-១៩ មាន ចំនួន៦៩នាក់និងយោធិនចំនួន៣៦នាក់កំពុងធ្វើចត្តាឡីស័ក។ សេចក្តីរាយការណ៍បន្តថា នៅសាលានាយ​ទាហានសកម្មនោះវិញ, យោធិនឆ្លងកូវីដ១៩ចំនួន៣១៧នាក់ កំពុងសម្រាកព្យាបាលនិងយោធិនចំនួន ៤៨៤ នាក់ទៀត កំពុងធ្វើចត្តាឡីស័ក។

នាយឧត្តមសេនីយ៍ វង្ស ពិសេន បានថ្លែងក្រើនរំលឹកថ្នាក់ដឹកនាំសាលាយោធា ទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់គ្រប់គ្រងកម្លាំងឱ្យបានម៉ឺងម៉ាត់បំផុត ដើម្បីទប់ស្កាត់ការរាតត្បាតជំងឺកូវីដ ១៩ជាពិសេសការអនុវត្តឱ្យបានម៉ឺងម៉ាត់នូវវិធានការ ៣កុំ ៣ការពារ ហើយត្រូវអនុវត្តចលនានោះឱ្យបានជាប់ជា ប្រចាំនៅតាមកងឯកភាពនីមួយៗ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner